ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​លំហ​អាកាស​កម្រិត​8K​ដំបូង​គេ​នៅ​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ភាពយន្ត​ឯកសារ​លំហ​អាកាស​កម្រិត 8K Ultra HD​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន មាន​ចំណងជើង​ថា«​ភព​ផែនដី​ពណ៌​ខៀវ​នៅ​ខាងក្រៅ​បង្អួច»​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​សាធារណៈ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែតុលា…

រាជធានី​ភ្នំពេញ​ ៖ ភាពយន្ត​ឯកសារ​លំហ​អាកាស​កម្រិត 8K Ultra HD​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន មាន​ចំណងជើង​ថា«​ភព​ផែនដី​ពណ៌​ខៀវ​នៅ​ខាងក្រៅ​បង្អួច»​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​សាធារណៈ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ នៅ​ក្នុង​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​-​ចិន ដោយ​មាន​អ្នកចូលរួម​ទស្សនា​ដោយ​ផ្ទាល់​ជាង​៤០០​នាក់​ភាគច្រើន​ជា​សិស្ស និង​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ផ្សេង​ៗ​។  

ថ្លែង​នា​ឱកាស​នោះ​ លោក​Feng hui (​ហ្វេ​ង ហ៊ុយ) ​អ្នក​ទទួលខុសត្រូវ វិទ្យុ​មិត្តភាព​កម្ពុជា​ចិននៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា  អ្នក​ថត​វី​ដេ​អូ​ភាពយន្ត​ឯកសារ​នេះ គឺជា​អវកាសយាន​និក Shenzhou 13  ដែល​មាន​លោក Zhai Zhigang (​ចាយ ជី​កាំ​ង​), លោកស្រី​Wag Yaping (​វ៉ាង យ៉ា​ភីង​)​និង លោក​Ye Guangfu ( យេ កាំ​ង​ហ្វូ​)​។ ក្នុងអំឡុងពេល​បេសកកម្ម​រយៈពេល​ប្រាំមួយ​ខែ​របស់​ពួក​គេ​នៅ​ក្នុង​លំហ​បំពាក់​ដោយ​កាមេរ៉ា​កម្រិត​ខ្ពស់​កម្រិត 8K ពួក​គេ​បាន​នាំ​យក នូវ​ភាព​អស្ចារ្យ​នៃ​ចក្រ​វា​ឡ របៀប​ធ្វើការ​លើ​ស្ថានីយ​អវកាស និង​ការ​រស់នៅ​របស់​អាកាសយាន​និក​ក្នុង​លំហ​ដ៏​ធំ​ទូលាយ​។

បន្ទាប់​ពី​បាន​ចូលរួម​ទស្សនា​ភាពយន្ត​ឯកសារ​របស់​ចិន​នេះ រួច​មក​លោក​ហាក់ ស៊ី​ដែ​ត នាយក​វិទ្យាស្ថាន​ខុ​ង​ជឺ​ភាគី​កម្ពុជា នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​-​ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពយន្ត​នេះ​ដែល​មាន​រូបភាព​ច្បាស់ និង​បង្ហាញ​ពី​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន  ។

លោក​ថា​៖« តាម​រយៈ​ភាពយន្ត​ឯកសារ​នេះ ធ្វើ​ឱ្យ​យុវជន​កម្ពុជា​ដែល​រៀន​ផ្នែក​បច្ចេកវិទ្យា​ពួក​គាត់​បាន​យល់​ច្បាស់​ពី​ភាព​អស្ចារ្យ​នៃ​បច្ចេកវិទ្យា​របស់​ចិន ជា​ពិសេស​យាន្ត​អវកាស​តែ​ម្ដង​។ ខ្ញុំ​សង្ឃឹមថា​កម្ពុជា និង​ចិន​នឹង​បន្ត​កិច្ចសហការ​គ្នា​បន្ថែម​ទៀត ជា​ពិសេស​លើ​បច្ចេកវិទ្យា និង​វិស័យ​អប់រំ »​។

លោកស្រី Du Zenghui (​ទូ ចឹ​ង​ហ៊ុយ )​នាយក​វិទ្យាស្ថាន​ខុ​ង​ជឺ​ភាគី​ចិន នៃ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​-​ចិន បាន​បង្ហាញ​នូវ​មោទនភាព​ខ្ពស់ ចំពោះ​ភាពយន្ត​របស់​ចិន​នេះ ព្រោះ​វា​បាន ជំរុញ​ដល់​និស្សិត​កម្ពុជា​កាន់តែ​ច្រើន​ឱ្យ​ខិតខំ​រៀនសូត្រ​ពី បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ថ្មី​ៗ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​។

ក្រុម​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​ទស្សនា​ភាពយន្ត​របស់​ចិន​នេះ សុទ្ធតែ​បង្ហាញ​ការ​ពេញចិត្ត និង​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​បច្ចេកវិទ្យា​ថតរូប និង​ការ​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ចិន​នៅ​លើ​ភព​ផ្សេង​ៗ ហើយ​អាចយ​កមក​ចែករំលែក​ដល់​មនុស្ស​ទូ​ទាំង​ពិភពលោក​បានឃើញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ