ខេត្តកំពង់ធំ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន ហើយនិងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែកញ្ញា បានឱ្យដឹងថាផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។
បើតាមក្រសួង, ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់សាធារណជន ចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
ស្វែងរកផ្សារផលិតផលខ្មែរខេត្តកំពង់ធំ៖ https://maps.app.goo.gl/yRL49ftQu36MaMWg9?g_st=ipc
ចែករំលែកព័តមាននេះ