ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះថ្នាក់​ដល់​ជីវិត! ក្អក​ឈាម​ជា​សញ្ញា​នៃ​ជំងឺ​អ្វីខ្លះ? ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ជាបន្ទាន់?

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្អកឈាម (Hemoptysis) មិនមែនជាអាការៈធម្មតាដែលអ្នកគួរមើលរំលងឡើយ! វាជារោគសញ្ញាដ៏គួរឲ្យបារម្ភបំផុតមួយដែលទាមទារការយកចិត្តទុកដាក់ និងការពិនិត្យព្យាបាលភ្លាមៗ ព្រោះវាអាចបង្កឲ្យមាន គ្រោះថ្នាក់ដល់អាយុជីវិត បើមិនបានដោះស្រាយទាន់ពេលវេលា។ តើអ្វីខ្លះជាមូលហេតុចម្បងដែលបង្កឱ្យមានអាការៈក្អកឈាមនេះ?…

រាជធានីភ្នំពេញ៖ ក្អកឈាម (Hemoptysis) មិនមែនជាអាការៈធម្មតាដែលអ្នកគួរមើលរំលងឡើយ! វាជារោគសញ្ញាដ៏គួរឲ្យបារម្ភបំផុតមួយដែលទាមទារការយកចិត្តទុកដាក់ និងការពិនិត្យព្យាបាលភ្លាមៗ ព្រោះវាអាចបង្កឲ្យមាន គ្រោះថ្នាក់ដល់អាយុជីវិត បើមិនបានដោះស្រាយទាន់ពេលវេលា។

តើអ្វីខ្លះជាមូលហេតុចម្បងដែលបង្កឱ្យមានអាការៈក្អកឈាមនេះ? មូលហេតុភាគច្រើនគឺបណ្តាលមកពីការឆ្លងរោគ ឬជំងឺធ្ងន់ធ្ងរដូចខាងក្រោម៖

១. មូលហេតុចម្បងទាំង ៦ ដែលនាំឲ្យមានក្អកឈាម

អាការៈក្អកឈាមច្រើនកើតឡើងដោយសារបញ្ហានៅក្នុងសួត ឬបេះដូង៖

  1. ជំងឺរបេង (Tuberculosis – TB): នេះជាមូលហេតុទូទៅមួយ។ អ្នកជំងឺភាគច្រើនមានរោគសញ្ញាអមជាមួយដូចជា ស្រកគីឡូ និង ក្តៅខ្លួនរ៉ាំរ៉ៃ
  2. ជំងឺរីកទងសួត (Bronchiectasis): ជំងឺនេះច្រើនកើតលើអ្នកដែលមាន ប្រវត្តិកើតជំងឺរបេងពីមុន។ រោគសញ្ញាចម្បងគឺ ក្អករ៉ាំរ៉ៃ និងមាន កំហាក ច្រើនជាប្រចាំ។
  3. ជំងឺរលាកទងសួត ឬរលាកសួត (Bronchitis or Pneumonia): ទាំងនេះជាការបង្កគរធ្ងន់ធ្ងរ ដែលបង្ហាញរោគសញ្ញាចេញជា ក្អក, ហត់ និង ក្តៅខ្លួន
  4. ជំងឺមហារីកសួត (Lung Cancer): នេះគឺជាមូលហេតុធ្ងន់ធ្ងរដែលភាគច្រើនកើតលើ អ្នកពិសាបារី ដែលមានវ័យចំណាស់ លើសពី ៤០ ឆ្នាំ
  5. ជំងឺបេះដូងត្បៀតប្រើសមីត្រាល់ (Mitral Stenosis): អ្នកជំងឺបេះដូងដែលមានប្រវត្តិជំងឺនេះច្រើនមានរោគសញ្ញា ឆាប់ហត់ ទោះធ្វើការងារបន្តិចបន្តួចក៏ដោយ។
  6. ជំងឺស្ទះសរសៃឈាមក្នុងសួត (Pulmonary Embolism): រោគសញ្ញាគឺ ហត់ និង ចុកទ្រូង ភ្លាមៗ។ ជំងឺនេះច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈមខ្ពស់ ដូចជា៖ សម្រាកពេទ្យយូរ, ជំងឺមហារីក, វះកាត់ថ្មីៗ, ទើបឆ្លងទន្លេប្រើប្រាស់ថ្នាំពន្យាកំណើត

២. តើត្រូវប្រញាប់ទៅពេទ្យភ្លាមៗ ឬយ៉ាងណា?

ជាការពិត ជួនកាលការក្អកឈាមគ្រាន់តែជា សរសៃឈាមតូចៗ ដែលលាយមកជាមួយស្លេស្មប៉ុណ្ណោះ។

ប៉ុន្តែ កុំប្រថុយ! ការក្អកឈាមអាចជា សញ្ញាអាសន្ន មួយដែលបញ្ជាក់ពីភាពគ្រោះថ្នាក់នឹងមកដល់ ឬបញ្ហាសុខភាពធ្ងន់ធ្ងរលាក់កំបាំង។

​សេចក្ដីណែនាំបន្ទាន់៖

ដូច្នេះ បើអ្នក ឬមនុស្សជាទីស្រលាញ់មានរោគសញ្ញា “ក្អកធ្លាក់ឈាម” ទោះតិចតួចក្ដី ចូរប្រញាប់ទៅជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព!

(ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ