ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ស៊ីម៉ាក​បកស្រាយ​ចំៗ ៖ «ធ្វើយ៉ាងម៉េច​បានដឹង?» គ្រាប់បែក​នីមួយៗ​មាន​លេខ​កូដ​សម្គាល់​ឆ្នាំ​ផលិត និង​ប្រភព​ច្បាស់លាស់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ​ថា ៖ កន្លង​មក​មាន​អ្នក​ស្នើ​សុំ​ខ្ញុំ​ឱ្យ​ជួយ​បកស្រាយ…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ​ថា ៖ កន្លង​មក​មាន​អ្នក​ស្នើ​សុំ​ខ្ញុំ​ឱ្យ​ជួយ​បកស្រាយ ដោយ​ចោទ​ជា​សំណួរ​ថា​«​ធ្វើ​យ៉ាងម៉េច បានដឹង​ថា គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ឬ​គ្រាប់​បាញ់​ផ្លោង​ពី​សម័យ​សង្គ្រាម​មុន​ៗ និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ឬ​គ្រាប់​បាញ់​ផ្លោង​ក្នុង​សង្គ្រាម​តាម​ព្រំដែន​ថ្មី​ៗ​នេះ​!​?​»

អគ្គនាយក​ស៊ី​ម៉ាក បាន​បញ្ជាក់​ថា ចម្លើយ​ខ្លី ៖ បើ​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស មាន​ចំណុច​វិភាគ​សំណាក​ជា​ច្រើន​ដែល​ខ្ញុំ​សុំ​មិន​ធ្វើការ​បកស្រាយ​លំអិត​ក្នុង​វាទិកា​នេះ​ទេ និង​សុំ​លើកយក​ចំណុច​សង្ខេប​ខ្លី មក​បញ្ជាក់​ជូន​ជ្រាប​ថា ៖ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ក្តី ឬ​គ្រាប់កាំភ្លើង​ធំ​ក្តី សុទ្ធតែ​មាន​លេខ​កូដ​សម្គាល់​ខែ​ឆ្នាំ​ផលិត ឬ​ប្រទេស​/​ក្រុមហ៊ុន​ផលិត ។

បន្ថែម​លើស​នេះ សម្រាប់​កម្ពុជា រាជរដ្ឋាភិបាល បាន​ពង្រឹងសមត្ថភាព​អង្គភាព​CMAC ក្នុង​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​និង​រៀបចំ​ទិន្នន័យ​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​សម័យ​សង្គ្រាម​អតីតកាល បាន​យ៉ាង​ច្បាស់លាស់ ដោយ​មាន​កំណត់​ត្រា​ព័ត៌មាន​ពាក់​ព​ន្ធ័​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ ដូច​ជា កាលបរិច្ឆេទ ប្រភេទ​យន្តហោះ និង​ចំណុច​ទីតាំង​នៃ​ការ​ទម្លាក់​គ្រាប់បែក​ទាំងនោះ​ផង​ដែរ ។

ជាង​នេះ​ទៀត ប្រការ​ដូច​ខាងលើ​នេះ​ជា​លក្ខណៈ​បច្ចេកទេស គ្មាន​ការ​យល់​ច្រឡំ​គ្នា រវាង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ក្នុង​សង្គ្រាម​ថ្មី​ៗ​នេះ ជាមួយ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ក្នុង​សម័យ​សង្គ្រាម​អតីតកាល​ឡើយ​!!៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ