ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បង្ហាញ​ពី​របៀប​អភិរក្ស និង​ថែទាំ​វត្ថុ​បុរាណ

56 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សារមន្ទីរ​ជា​មណ្ឌល​ប្រមូល​ម្តុំ​វត្ថុ​សិល្បៈ​វត្ថុ​បុរាណ​យក​មក​ជួសជុល ថែរក្សា និង​ដាក់​តាំង​បង្ហាញ​បង្ហាញ​ជូន​ដល់​សាធារណជន និង​អ្នក​ស្រាវជ្រាវ​បាន​ទស្សនា និង​សិក្សា​ស្វែង​យល់​ពី​មរតក​បុរាណ​ស្ទើរ​គ្រប់​សម័យកាល​។ ម្ល៉ោះហើយ វត្ថុ​បុរាណ​ជា​ច្រើន​ត្រូវការ​ពិនិត្យ ជួស​ជុល…

ខេត្តកំពង់ឆ្នាំង ៖ សារមន្ទីរ​ជា​មណ្ឌល​ប្រមូល​ម្តុំ​វត្ថុ​សិល្បៈ​វត្ថុ​បុរាណ​យក​មក​ជួសជុល ថែរក្សា និង​ដាក់​តាំង​បង្ហាញ​បង្ហាញ​ជូន​ដល់​សាធារណជន និង​អ្នក​ស្រាវជ្រាវ​បាន​ទស្សនា និង​សិក្សា​ស្វែង​យល់​ពី​មរតក​បុរាណ​ស្ទើរ​គ្រប់​សម័យកាល​។ ម្ល៉ោះហើយ វត្ថុ​បុរាណ​ជា​ច្រើន​ត្រូវការ​ពិនិត្យ ជួស​ជុល ថែទាំ និង​អភិរក្ស​ខ្ពស់ ដើម្បី​ឱ្យ​មរតក​ពី​ដូនតា​ខ្មែរ​នៅ​គង់វង្ស​យូរអង្វែង​។

ដោយ​យល់​ឃើញ​ពី​ភាព​ចាំបាច់​នេះ ទើប​ក្រុមការងារ​ការិយាល័យ​សារមន្ទីរ​ខេត្តកំពង់ឆ្នាំង បាន​ខិតខំ​ក្នុង​ការ​ថែទាំ​បុរាណវត្ថុ​ទាំងនោះ​។ បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​បណ្តាល​ឲ្យ​ខូចខាត​ដល់​បុរាណវត្ថុ រួម​មាន​៖ ធូលី​ដី ស្នឹម សំណើម ច្រែះ​ស៊ី ប្រេះ របក បាក់ បែក បាត់ សឹក រេចរឹល ពុក​ផុយ​ជាដើម ។​ល​។

កិច្ច​ការងារ​អភិរក្ស និង​ជួសជុល​ជា​កិច្ចការ​ដ៏​លំបាក​បំផុត​ព្រោះ​កិច្ចការ​នេះ ត្រូវការ​ពេលវេលា ការ​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​រក្សា​ស្ថានភាព​ដើម សោភ័ណ​ភាព រចនាសម្ព័ន្ធ​របស់​វត្ថុ​ឱ្យ​រឹង​មាំ កាត់​បន្ថយ និង​ទប់ស្កាត់​ការ​វិវឌ្ឍន៍​ទៅ​រក​ភាព​ខូចខាត​នា​ពេល​អនាគត​។

លោក ប៊ុ​ន ថន​សុខា​ណា​រិ​ទ្ធិ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ថា ជា​ទូទៅ​ថ្នាក់ដឹកនាំ​ខេត្ត មាន​ឯក​ឩ​ត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង តែងតែ​យកចិត្តទុកដាក់​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ គាំទ្រ​អំពី​សកម្មភាព​សារមន្ទីរ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង សូម​សំណូមពរ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ សិស្សានុសិស្ស ចំណាយ​ពេលវេលា​អញ្ជើញ​មក​ចូលរួម​ទស្សនាសារៈមន្ទី​អោយ​បាន​ច្រើន ដើម្បី​បាន​សិក្សា​ស្វែង​យល់​ពី​បុរាណវត្ថុ ដែល​មាន​តម្កល់​នៅ​ក្នុង​សារៈមន្ទីរ​របស់​យើង អោយ​មាន​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ