ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ គេង​ថ្ងៃ​គួរតែ​ប្រយ័ត្ន​ពី​២​ចំណុច​នេះ ទើប​កូន​មិន​គ្រោះថ្នា.ក់

1 ម៉ោង មុន

ថ្វី​ត្បិត​តែ​ការ​គេង​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​គួរតែ​ប្រយ័ត្ន​ពី​២​ចំណុច​នេះ ទើប​គុណសម្បត្តិ​មិន​ក្លាយជា​ផល​អាក្រក់​ដល់​កូន​ក្នុង​ផ្ទៃ​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​ម្តាយ​មិន​គួរ​គេង​ថ្ងៃក្រោយ​ម៉ោង​១ ឬ​គេង​ថ្ងៃ​លើស​ពី​មួយ​ម៉ោង​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​គេង​ខុស​ម៉ោង ឬ​គេង​យូរ​ពេក នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ហត់​។…

ថ្វី​ត្បិត​តែ​ការ​គេង​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​គួរតែ​ប្រយ័ត្ន​ពី​២​ចំណុច​នេះ ទើប​គុណសម្បត្តិ​មិន​ក្លាយជា​ផល​អាក្រក់​ដល់​កូន​ក្នុង​ផ្ទៃ​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​ម្តាយ​មិន​គួរ​គេង​ថ្ងៃក្រោយ​ម៉ោង​១ ឬ​គេង​ថ្ងៃ​លើស​ពី​មួយ​ម៉ោង​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​គេង​ខុស​ម៉ោង ឬ​គេង​យូរ​ពេក នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ហត់​។ ដូចនេះ មុន​ម៉ោង​១​ថ្ងៃ អ្នក​គួរតែ​ចាប់ផ្តើម​គេង ហើយ​មិន​គេង​លើស​ពី​មួយ​ម៉ោង ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទាំង​ពីរ​។

មុន​ពេល​ចូល​គេង​ថ្ងៃ អ្នក​ម្តាយ​មិន​គួរ​ញ៉ាំ​អាហារ​ដែល​ខ្លាញ់​ពេក ឬ​ពិសារ​អាហារ​ឆ្អែត​ពេក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ឡើយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ជា​ខ្លាំង​។ ជា​ពិសេស អ្នក​គួរតែ​ដណ្តប់ភួយ​ស្តើង​មួយ​ទោះបីជា​ស្ថិត​ក្នុង​រដូវក្តៅ​ក៏​ដោយ ទើប​មិន​ធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ