ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​សង្ស័យ​បែ.ក​ថ្នាំ​ឡើង​លើដំបូល​ផ្ទះ​គេ​ពី​​ល្ងាច​ដល់​កណ្តាល​អា​ធ្រា​ត្រ​​មិន​ព្រម​ចុះ​

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​មាន​បុរស់​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ឡើង​ទៅ​ឈ​លើដំបូល​ផ្ទះ​គេ​តាំងពី​ម៉ោង​៤​ល្ងាច​រហូត​កណ្តាល​អា​ធ្រា​ត​មិន​ព្រម​ចុះ ​ទោះ​បី​សមត្ថកិច្ច​ហៅ​ឲ្យ​ចុះ​យ៉ាងណា​ក៏​ដោយ​គឺ​នៅ​ដើរទៅ​ដើរមក​លើដំបូល​ផ្ទះ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ព្រួយ​បារ​ម្ម​ណ៍​ពី​សុ​វត្ថិ​ភាព​យ៉ាង​ខ្លាំង​។​ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨​កញ្ញា​ ឆ្នាំ២០២៥​ រហូត​ដល់​ម៉ោង ១២និង ៣០​នាទី​រំលង​អា​ធ្រា​ត នៅចំណុច​ផ្ទះ​មួយកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​កៀន​សាំង​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​។​…

ខេត្តស្វាយរៀង​៖​មាន​បុរស់​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ឡើង​ទៅ​ឈ​លើដំបូល​ផ្ទះ​គេ​តាំងពី​ម៉ោង​៤​ល្ងាច​រហូត​កណ្តាល​អា​ធ្រា​ត​មិន​ព្រម​ចុះ ​ទោះ​បី​សមត្ថកិច្ច​ហៅ​ឲ្យ​ចុះ​យ៉ាងណា​ក៏​ដោយ​គឺ​នៅ​ដើរទៅ​ដើរមក​លើដំបូល​ផ្ទះ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ព្រួយ​បារ​ម្ម​ណ៍​ពី​សុ​វត្ថិ​ភាព​យ៉ាង​ខ្លាំង​។​

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨​កញ្ញា​ ឆ្នាំ២០២៥​ រហូត​ដល់​ម៉ោង ១២និង ៣០​នាទី​រំលង​អា​ធ្រា​ត នៅចំណុច​ផ្ទះ​មួយកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​កៀន​សាំង​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ គឺ​ប្រើប្រាស់​គ្រឿងញៀន​ហួស​ក​ម្រឹត​(​បែក​ថ្នាំ​)
វង្វេងស្មារតី ហើយ​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ បម្រុង​លោត​ពីលើ​ដំបូលផ្ទះ​មក​ដី​ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ម្ចាស់ផ្ទះ​បានឃើញ​ក៏​ស្រែកហៅ​ឲ្យ​ថុះ​មក​វិញ​ក៏​ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ចុះ​គឺ​នៅ​អង្គុយ​លើដំបូល​ផ្ទះ​និង​ដើរ​ចុះ​ដើរ​ឡើង​នៅ​លើដំបូល​ផ្ទះ​រហូត​ដល់​រំលង​អា​ធ្រា​ត​ទើប​សមត្ថកិច្ច​ឡើង​ទៅ​ចាប់​ឲ្យ​ចុះ​មក​ក្រោម​រួច​យក​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ