ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​សៀមរាប ផ្អាក​ចរាចរណ៍​រថយន្ត​ធំ​គ្រប់​ប្រភេទ​លើ​ផ្លូវជាតិ​លេខ​៦៤ ចន្លោះ​គីឡូម៉ែត្រ​៣០-៣១

59 វិនាទី មុន

ខេត្តសៀមរាប ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ចន្លោះ​គ​.​ម​៣០ ដល់​គ​.​ម​៣១ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជា​បណ្តោះអាសន្ន…

ខេត្តសៀមរាប ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ចន្លោះ​គ​.​ម​៣០ ដល់​គ​.​ម​៣១ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ជា​បណ្តោះអាសន្ន ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា​៖ បន្ទាប់​ពី​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ផ្លូវជាតិ លេខ​៦៤ ចន្លោះ​គ​.​ម​៣០ ដល់​គ​.​ម​៣១ (​ចំណុច​ស្ពាន​ត្នោត​តា​ដេ​វ​) ស្ថិត​ក្នុងភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រង​ការ​ខូចខាត ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ធ្វើ​ដំណើរ ។ ក្នុង​ន័យ​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប សូម​ធ្វើការ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ចំពោះ​រថយន្ត​ធុន​ធំ គ្រប់​ប្រភេទ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៦៤ ចន្លោះ​គ​.​ម​៣០ ដល់​គ​.​ម​៣១ (​ចំណុច​ស្ពាន​ត្នោត​តា​ដ​វ​) ជា​បណ្ដោះអាសន្ន ដើម្បី​ក្រុមការងារ​បច្ចេកទេស​ពិនិត្យ​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ