ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ឥត​ឈប់ ! បណ្ដាល​ឲ្យ​ផ្លូវជាតិ​៥៥ ខូចខាត​ដោយ​ការ​បាក់​ច្រោះ​ដី នៅខេត្ត​ពោធិ៍សាត់

2 នាទី មុន
  • ពោធិ៍សាត់

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ថា ផ្លូវជាតិ​លេខ​៥៥…

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ថា ផ្លូវជាតិ​លេខ​៥៥ ត្រង់​តំបន់​អន្ទង់អាំង ក្នុង​ខេត្តពោធិ៍សាត់ បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ឥត​ដាច់​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បន្ត​ថា ភ្លៀង​ខ្លាំង​បាន​បណ្ដាល​ឲ្យ​មានការ​បាក់​ច្រោះ​ដី​ធ្លាក់​មក​លើ​តួ​ផ្លូវ និង​បណ្ដាល​ឲ្យ​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​ខូចខាត​ផង​ដែរ ។

ភ្លាម​ៗ​ក្រុមការងារ​ជំនាញ​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តពោធិ៍សាត់ រួម​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​នោះ​ភ្លាម​ៗ ដើម្បី​អន្តរាគមន៍​បើកផ្លូវ​ធានា​កា​រត​ភ្ជាប់​ឡើង​វិញ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ