ខេត្តព្រះសីហនុ ៖ ទណ្ឌិតចំនួន ៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុ ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ដើម្បីរំដោះភាពចង្អៀតណែន ។ នេះបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារ បានផ្សាយនាថ្ងៃរសៀលថ្ងៃទី២៨ ខែកញ្ញានេះ ។

អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន៩៨នាក់ ពីពន្ធនាគារខេត្តព្រះសីហនុ ដែលមានភាពចង្អៀតណែនទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយលោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព ៕


ចែករំលែកព័តមាននេះ