ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកស៊ីម៉ាក់ ផ្អែកលើភស្តុតាង ៖ «គ្មានស្អីត្រូវបកស្រាយអ្នកណាបា.ញ់មុនទៀត» ព្រោះកម្ពុជាមិនផ្ទុះអាវុធ

4 ម៉ោង មុន

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ករណី​ការ​បាញ់​ផ្លោង​របស់​ទាហាន​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​កងកម្លាំង​កម្ពុជា…

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ករណី​ការ​បាញ់​ផ្លោង​របស់​ទាហាន​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​កងកម្លាំង​កម្ពុជា ដោយ​ចាប់ផ្តើម​បាញ់ នៅ​ម៉ោង​១១​និង​៥២​ព្រឹក នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ដែល​ការ​បា​.​ញ់​មក​លើ​កម្ពុជា​មុន​យ៉ាង​ច្បាស់​មិន​អាច​ប្រកែក​បាន​ឡើយ​! ព្រោះថា កងកម្លាំង​កម្ពុជា​ស្តាប់​បទបញ្ជា​ថ្នាក់ដឹកនាំ​អត់ធ្មត់​មិន​បាញ់​តប​ឡើយ ។

លោក ហេង រតនា បាន​បញ្ជាក់​ថា ៖ ករណី​បា​.​ញ់​ផ្លោង​នៅ​ថ្ងៃនេះ​ដូច​គ្នា ករណី​ពួក​ទាហាន​សៀម​បាន​បាញ់​តែ​ម្នាក់ឯង​មក​លើ​តំបន់​ភូមិ​ភ្លុក​ដំរី ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ កាលពី​ម៉ោង​៥:០១​ទាប​ភ្លឺ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​មក ក្នុង​គោលបំណង​ពង្រីក​សមរភូមិ​ប្រយុទ្ធ តាម​បណ្តោយ​ព្រំដែន ។

ការ​បាញ់​ផ្លោង​តែ​ម្នាក់ឯង ចោទ​អ្នក​ណា​បាញ់​មុន​បាញ់​ក្រោយ​ស្អី​ទៀត? បើ​បាញ់​តែ​ម្នាក់ឯង អ្នក​ណា​បាញ់​អ្នក​នោះ​បាញ់​មុន​ហើយ​!! ។
ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ផ្តល់​អនុសាសន៍​ឱ្យ​រក្សា​ទុក​ភស្តុ​តាង​រណ្តៅ​នេះ មាន​សារសំខាន់​ណាស់​! ករណី​ទាហាន​សៀម​បាញ់​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា​កន្លង​មក​នោះ កម្លាំង​អង្គភាព​CMAC​បាន​សហការ​ជាមួយ​កងទ័ព​ចុះ​ហ៊ុំ​ព​ន្ធ័​រណ្តៅ​គ្រាប់ និង​បាន​កំណត់​អត្តសញ្ញាណ​គ្រប់​ផ្លោង​ប្រភេទ​១០៥​ម​ម ចំនួន​៦​រណ្តៅ ដែល​ផ្ទុះ​ទាំងអស់ (​លើ​២១​គ្រាប់​ដែល​បាន​បាញ់​) ដោយ​វិភាគ​អំបែង​គ្រាប់​១០៥​ម​ម​នោះ អ្នកបច្ចេកទេស​បានដឹង​ថា មាន​គ្រាប់​ផ្លោង​១០៥​ម​ម ចំនួន​៤​គ្រាប់​ជា​គ្រាប់​ផ្លោង​មាន​ផ្ទុក​ផ្សែង​ពុល WP និង​២​រណ្តៅ​គ្រាប់​ជា​គ្រាប់​ជះ​អំបែង ។

តាម​រយ​:​ការ​វិភាគ​នេះ អាច​ដឹង​ច្បាស់​ជា​គ្រាប់​ផ្លោង​ផលិត​នៅ​ប្រទេស​ណា ហើយ​អ្នក​ណា​ជា​អ្នក​ប្រើប្រាស់​គ្រាប់​នោះ​យ៉ាង​ច្បាស់លាស់​!​។
ភស្តុ​តាង​ទាំងនេះ នៅ​ពោធិ៍សាត់​បញ្ជាក់​ច្បាស់​ថា សៀម​ជា​អ្នក​បាញ់​មក​លើ​ទឹកដី​កម្ពុជា ហើយ​កងកម្លាំង​កម្ពុជា​មិន​បាន​ផ្ទុះអាវុធ​បាញ់​តបត​វិញ​ផង គ្មាន​ស្អី​ត្រូវ​បកស្រាយ​អ្នក​ណា​បាញ់​មុន​ទៀត​!! ។

ដូចនេះ ករណី​ផ្ទុះអាវុធ នៅ​ថ្ងៃ​២៧ ខែកញ្ញា​នេះ ក៏​ដូច​គ្នា​ដែរ គឺ​សៀម​ជា​អ្នក​បាញ់ ដូចនេះ​សៀម​បាញ់​មុន​ពិតប្រាកដ​ណាស់ ព្រោះ​កម្ពុជា​គ្មាន​ការ​ផ្ទុះអាវុធ​ផង​ហ្នឹង​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ