ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រួមគ្នាគាំទ្រ! ផ្សារផលិតផលខ្មែរនៅខេត្តសៀមរាប ផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ បង្កើនប្រាក់ចំណូល

12 ម៉ោង មុន

​ខេត្តសៀមរាប៖ ផ្សារផលិតផលខ្មែរនៅខេត្តសៀមរាប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ​ ដើម្បីផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ និងបង្កើនប្រាក់ចំណូល។ យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម…



ខេត្តសៀមរាប៖ ផ្សារផលិតផលខ្មែរនៅខេត្តសៀមរាប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ​ ដើម្បីផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ និងបង្កើនប្រាក់ចំណូល។

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថាផ្សារផលិតផលខ្មែរ ខេត្តសៀមរាប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តសៀមរាប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ ១២ថ្ងៃត្រង់ ទីតាំងស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួនព្រះរាជដំណាក់។

​បើតាមក្រសួង, ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

ស្វែងរកផ្សារផលិតផលខ្មែរ ខេត្តសៀមរាប៖ https://maps.app.goo.gl/xTVrLCxMaqCU9iuu5

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ