ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ប្រឡាយ​ខ្នាត ​ស្ពាន​កំពង់ក្តី

8 ម៉ោង មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម ថោ សេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម ថោ សេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ប្រឡាយ​ខ្នាត ស្ថិត​ក្នុងភូមិ​កំពង់ក្តី​១ ឃុំ​កំពង់ក្តី និង​នៅ​ស្ពាន​កំពង់ក្តី ភូមិ​កំពង់ក្តី​២ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ដើម្បី​ធ្វើការ​បញ្ចៀស​ទឹក កុំឱ្យ​បន្ត​ការ​ជន់​លិច​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ វត្ត​អា​រ៉ា​ម សាលារៀន និង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ។

ការ​ចុះ​ពិនិត្យ​ផ្ទាល់​អំពី​ស្ថានភាព នៃ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង នៃ​ខេត្តសៀមរាប ដោយ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា​ធ្វើការ​វាយតម្លៃ នៃ​ការ​ខូចខាត​ឱ្យ​បាន​ច្បាស់លាស់ និង​លើក​ផែនការ​ជាក់លាក់ ដើម្បី​ជា​វិធានការ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​នៃ​ទឹកជំនន់ ជាង​នេះ​ទៅ​ទៀត​ត្រូវ​ត្រៀម​ការ​ឆ្លើយ​តប​ជា​ប្រចាំ ជា​ពិសេស​ទីតាំង ដែល​ងាយ​រង​ការ​ជន់​លិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ