ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​៖​ ទា​ហាន​ថៃ​បាន​ចាប់ផ្តើម​ធ្វើការ​បា.ញ់ប្រហារ​មុន​មក​លើ​ទីតាំង​កងកម្លាំង​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ ទា​ហានថៃ​បាន​ចាប់ផ្តើម​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​ទីតាំង​កងកម្លាំង​កម្ពុជា ប៉ុន្តែ​ទា​ហានកម្ពុជា​មិន​ទាន់​បាញ់​តប​វិញ​នោះ​ទេ​។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ ទា​ហានថៃ​បាន​ចាប់ផ្តើម​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​ទីតាំង​កងកម្លាំង​កម្ពុជា ប៉ុន្តែ​ទា​ហានកម្ពុជា​មិន​ទាន់​បាញ់​តប​វិញ​នោះ​ទេ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​១១:៥២​នាទី យោធា​ថៃ​បាន​ចាប់ផ្តើម​ធ្វើការ​បាញ់ប្រហារ​មុន​មក​លើ​ទីតាំង​កងកម្លាំង​កម្ពុជា ដោយ​បាន​បាញ់កាំភ្លើង​ត្បាល់​និង​កាំភ្លើង​ដៃ​ជា​ច្រើន គ្រាប់​មក​តំបន់​មូលដ្ឋាន​កងទ័ព​កម្ពុជា​នៅ​តំបន់​អានសេះ​។

កងទ័ព​កម្ពុជា​បាន​ឈរ​គោលការណ៍​អត់ធ្មត់​ខ្ពស់​ និង​មិន​បាន​តបត​ទៅ​វិញ​ទេ​។ រហូត​មក​ដល់​ម៉ោង​នេះ ភាគី​ថៃ​នៅ​បន្ត​បាញ់ប្រហារ​មក​លើ​កងទ័ព​កម្ពុជា មិន​ទាន់​បញ្ឈប់​នៅឡើយ​ទេ​។

កងកម្លាំង​របស់​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​គោរព និង​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ឱ្យ​បាន​ពេញលេញ​ និង​ខ្ជាប់ខ្ជួន​បំផុត ដោយ​បន្ត​សហការ​គ្នា​ឱ្យ​បាន​ជិត​ស្និទ្ធិ​នៅ​គ្រប់​កម្រិត និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង សំដៅ​លើកកម្ពស់​សន្តិភាព​ និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ឱ្យ​បាន ឆាប់រហ័ស និង​អំពាវនាវ​ឱ្យ​ភាគី​ថៃ​អនុវត្ត​និង​គោរព​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ