អភិបាលខេត្តពោធិ៍សាត់ ទទួលសម្ភារយោធា ពីសប្បុរសជន ដើម្បីផ្តល់ជូនវីរកងទ័ព កំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល…
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល…
ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលសម្ភារយោធាពី ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទីថា នី, ឯកឧត្តម កែវ វីរៈ និងឯកឧត្តម រ៉ូសហ្វី អ៊ួស្មាន់ ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានផ្តល់អាវក្រោះ ចំនួន១១៩ឈុត មួកសុវត្ថិភាព ចំនួន ៦០០មួក ម៉ាស់ការពារផ្សែងពុល ចំនួន ៦០០ម៉ាស់ និងកាសការពារសម្លេង ចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។
លោក ខូយ រីដា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលផ្តល់នូវសម្ភារៈ ដែលជាតម្រូវការចាំបាច់បំផុត សម្រាប់កងទ័ពជួរនៅមុខស្ថិតក្នុងស្ថានភាពចំពោះមុខនេះ។ លោកអភិបាលខេត្ត នឹងយកអាវក្រោះព្រមទាំងសម្ភារការពារទាំងនេះ ទៅប្រគល់ជូនវីរកងទ័ពជួរមុខដោយផ្ទាល់ដៃ ៕
ចែករំលែកព័តមាននេះ