ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ជាន់​គ្នា​ស្លា.ប់​៣៦​នាក់​នៅ​ពេល​ចូល​រួម​​ការ​ឃោស​នា​បោះ​ឆ្នោត​របស់​តារា​​ភាព​យន្ត​ល្បី

2 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ ប្រទេស​ឥណ្ឌា​ជួប​ប្រទះ​នឹង​សោក​នាដ​កម្មថ្មី​មួយ​ទៀត​​ហើយ​កាល​ពី​យប់​មិញ​ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​ប្រជ្រៀត​គ្នា​ និង​ជាន់​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣៦​នាក់​ និង​របួស​ជាង​៥០​នាក់​។ កាល​នោះ ​​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​​យ៉ាង​កក​កុញ​ដើម្បីបង្ហាញ​ការ​គាំទ្រ​​តារា​​ភាព​យន្ត​ដ៏​មាន​ប្រជា​ប្រិយ​ភាពម្នាក់​ និង​កំពុង​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត​។​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ឥណ្ឌា​ប្រចាំ​​​រដ្ឋ​តាមឹល​ ណាឌូ (Tamil…

ទី​ក្រុង​ញូដេលី៖ ប្រទេស​ឥណ្ឌា​ជួប​ប្រទះ​នឹង​សោក​នាដ​កម្មថ្មី​មួយ​ទៀត​​ហើយ​កាល​ពី​យប់​មិញ​ពាក់​ព័ន្ធ​នឹង​ហេតុ​ការណ៍​ប្រជ្រៀត​គ្នា​ និង​ជាន់​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣៦​នាក់​ និង​របួស​ជាង​៥០​នាក់​។ កាល​នោះ ​​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​​យ៉ាង​កក​កុញ​ដើម្បីបង្ហាញ​ការ​គាំទ្រ​​តារា​​ភាព​យន្ត​ដ៏​មាន​ប្រជា​ប្រិយ​ភាពម្នាក់​ និង​កំពុង​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត​។​

រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ឥណ្ឌា​ប្រចាំ​​​រដ្ឋ​តាមឹល​ ណាឌូ (Tamil Nadu) ​​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌​មាន​អេ​ភី​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​​ទាំង​នោះ​គឺ​ស្លាប់​នៅ​ពេល​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ​។ នៅ​ក្នុង​ចំណោម​នោះ​មាន​កុមារ​៨​នាក់​។  ចំណែក​អ្នក​រង​របួស​នៅ​ពេល​នេះ​ចាប់​ផ្ដើម​មាន​ដង្ហើម​ដក​បាន​ស្រួល​ឡើង​វិញ​ហើយ​ ហើយ​ប្រហែល​ជា​អាច​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។​

មនុស្ស​យ៉ាង​ច្រើន​កុះ​ករ​នាំ​គ្នា​ទៅ​ស្ដាប់​សន្ទរ​កថា​របស់​លោក​វិឆៃ​​​ដែល​ជា​តារា​ភាព​យន្ត​ជន​ជាតិ​តាមឹល​ និង​កំពុង​​បើក​យុទ្ធ​នា​ការ​ឃោសនា​​​។ លោក​វិឆៃ​ជា​តារា​ល្បី​លំដាប់​កំពូល​​របស់​តាមឹល​រយៈ​ពេល​បី​ទស​វត្ស​។ ដូច្នេះ​នៅ​ពេល​លោក​រៀប​ចំ​កម្ម​វិធី​ជួប​ជុំ​​គ្នា​លើក​​នេះ​បាន​ទាក់​ទាញ​អ្នក​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹ​ក​សន្ធាប់​។ គាត់​បង្កើត​គណ​បក្ស​នយោបាយ​កាល​​ពី​ឆ្នាំ​២០២៤​​​។

​លោក​វិឆៃ​ដែល​មាន​វ័យ​៥១​ឆ្នាំ​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ហេតុ​ការណ៍​ជាន់​គ្នា​លើក​នេះ។ លោក​​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​លោ​កមាន​ចិត្ត​ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង​ចំពោះ​សោក​នាដ​កម្ម​នេះ​។ លោក​សូម​ចូល​រួម​រំលែក​មរណៈ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​។​ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​​​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ចោម​​រោម​ជុំ​វិញ​ក្បួន​​ដង្ហែ​របស់​លោក​វិឆៃ​។

រថ​យន្ត​រំកិល​ខ្លួន​ទៅ​មុខ​បណ្ដើរ លោក​វិឆៃ​ឆ្លៀត​ថ្លែង​សុន្ទរ​កថា​​បណ្ដើរ​ទៅ​កាន់​អ្នក​គាំទ្រ​។ នៅ​ពេល​ជួប​ជុំ​គ្នា​នោះ គេ​ឃើញ​លោក​វិឆៃ​បោះ​ទឹក​ពី​លើ​ឡាន​ទៅ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​ដែល​ចាប់​ផ្ដើម​ទន់​ដៃ​ទន់​ជើង​ និង​ដួល​សន្លប់​ព្រូស​ៗ។ នៅ​ពេល​មនុស្ស​ចាប់​ផ្ដើម​ភ័យ​ស្លន់​ស្លោ និង​ជ្រួល​ច្របល់​ខ្លាំង​ដល់​ដំណាក់​កាល​គ្រប់​​​គ្រេង​លែង​ជាប់​ លោក​ក៏បាន​​ស្នើ​សុំ​ការ​ធ្វើ​អន្តរាគមន៍​ពីសមត្ថ​កិច្ច​។

ដំណឹង​នេះ​បាន​លេច​ឮ​ទៅ​ដល់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក​ម៉ូឌី​រួច​​ហើយ​​។ ​លោក​សូម​សម្ដែង​ការ​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ហេតុ​ការណ៍​នេះ​។ លោក​​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ចិត្ត​របស់​លោក​នៅ​ដក់​ជាប់​នឹង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​​ជា​និច្ច​។ លោក​សូម​ជូន​ពរ​ឱ្យ​ពួក​គេ​ខិត​ខំ​តាំង​ចិត្ត​ឱ្យ​បាន​រឹង​មាំ​​ដើម្បី​ជម្នះ​ស្ថាន​ភាព​​ដ៏​លំបាក​នេះ​។ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ដឹ​ហ្កា​ឌាន (The Guardian) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ