ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដុ.ត​ចម្ការ​អំពៅ​ចោល​ រដ្ឋអំណាចស្រុកកោះ​ហៅ​អ្នកកាសែតទៅសួរ

2 ម៉ោង មុន
  • កែប

ខេត្តកែប ៖ រឿង​ដុត​ចម្ការ​អំពៅ​ចោល​នៅ​ភូមិ​ទួល​សា​ងាំ​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ដែលកោះសន្តិភាព​​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​23 ​ខែកញ្ញា​ ឆ្នាំ​2023​ នោះ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ​ធ្វើ​លិខិត​អញ្ជើញលោក​កែវ​ ឆាត…

ខេត្តកែប ៖ រឿង​ដុត​ចម្ការ​អំពៅ​ចោល​នៅ​ភូមិ​ទួល​សា​ងាំ​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ដែលកោះសន្តិភាព​​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​23 ​ខែកញ្ញា​ ឆ្នាំ​2023​ នោះ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ​ធ្វើ​លិខិត​អញ្ជើញលោក​កែវ​ ឆាត ​អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្ត​កំពត និង​​កែប​ មក​សាកសួរ​រួម​ទាំង​ឈ្មោះ​សុខ​រិ​ទ្ធ​ផង​ដែរ​ដែល​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​ចំការ​អំពៅ​។​

ការ​ធ្វើ​លិខិត​ហៅ​អ្នក​យក​ព័​ត៏​មាន​និង​អ្នក​សម្ភាសន៍អោយ​ចូល​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរថ្ងៃ​ទី​26​ ខែកញ្ញា​ តែ​សុំ​លើក​ពេល​ចូល​មក​សាកសួរ​ព្រឹក​ថ្ងៃ​ទី​27 ​ខែកញ្ញា​ ​វិញ ​ដោយ​មាន​លោក​ឆាង​ឆៃ​ អភិបាលស្រុក​ដំណាក់​ចង្អើរ ​លោក​វរ​សេនី​យ៍ទោ​ ជា​ សុ​ប័ណ្ណ អធិការ​នគរបាល​ស្រុក ​និង​លោក​អធិការរង​ផង​ដែ​រ ។ ភ្លាមៗ​លោក​ឆាង​ ឆៃ​ អភិបាលស្រុក​ដំណាក់​ចង្អើរ​មាន​ប្រសា​ស​ន៍​ថា​ ការ​ផ្សា​យថា​ដុត​ចម្ការ​អំពៅ​ចោល​ដោយ​គ្មាន​ទីផ្សារ​នោះ​ហាក់ដូច​វា​ធំ​ពេក ​។ ​ហើយ​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​យើង​ជា​ទូទៅដែល​​ដាំ​ដំណាំ​អំពៅ​និង​ដំណាំ​រួម​ផ្សំ​ឯទៀត​។

​លោក​ឆាង​ឆៃ​អភិបាលស្រុក​និយាយ​ថា​ផ្ទៃដី​ដំ​អំពៅ​នោះ​វា​តូច​ដែរ​ទេ​ហើយ​ការ​សាកសួរ​ម្ចាស់​អំពៅ​នោះ​ផ្ទាល់​គឺ​ឈ្មោះ​ប៉ូ​ញ​ ហេង​ ភេទ​ប្រុស​ អាយុ​42​ឆ្នាំ​ គាត់​ថាបាន​លក់​ដើម​អំពៅ​អស់​ដែរ​ហើយ​គាត់​មាន​ដុត​ស្លឹក​និង​ដើម​ចាស់​ៗ​ចោល​ដើម្បី​យក​ដី​ដាំ​អំពៅ​មក​ដាំ​ដំណាំ​ផ្សេង​វិញ​ ។ ​ចំណែកឯ​ពលរដ្ឋ​ឈ្មោះ​សុខរ​រឹទ្ធ​អាយុ​30​ឆ្នាំ​ដែល​មានការ​សម្ភាសន៍​ជាមួយ​អ្នកកាសែត​ មិនមែន​ម្ចាស់​ចម្ការ​ទេ​​គ្រាន់​តែ​ក្មួយ​ប្រសារ​ និងជាអ្នករស់នៅជិតដិតជាមួយម្ចាស់ចម្ការដឹងរឿងទាំងអស់ ។​

សុខ ​រិ​ទ្ធ​ ជារាស្ត្រសាមញ្ញភ័យខ្លាចណាស់ថ្នាក់ស្រុកហៅសួរបែបនេះក៏បាន​សារភាព​ពី​កំហុស​របស់​ខ្លួន​ដែរ​ដែល​ផ្ដល់​បទ​សម្ភាសន៍​អោយ​អ្នកកាសែត​ខ្លួន​មិនមែន​ជា​ម្ចាស់​ចម្ការ​។ ចំណែក​​អ្នក​យក​ព័​ត៌មាន​វិញ​ក៍បាន​លើក​ឡើង​ផង​ដែរ​ថា​ខ្លួន​ហ៊ាន​ផ្សាយ​ព័​ត៌មាន​​រឿង​ដុត​ចម្ការ​អំពៅ​ចោល​នេះ​ក៍ដោយ​សា​រ​មាន​បទ​សម្ភាស​ដែ​រ តែ​ខុស​រឿង​ថា​អ្នក​សម្ភាសន៍​មិនមែន​ជា​ម្ចាស់​ចម្ការ​ ជាសាច់ញាតិជិតបំផុតប៉ុណ្ណោះ ។

​លោក​ឆាង​ឆៃ​ អភិបាលស្រុក​ដំណាក់​ចង្អើរ​បាន​សម្របសម្រួល​រឿង​រាវ​ខាងលើ​ត្រូវ​បាន​បញ្ចប់​មិន​ចង់​​ឈ្លោះ​​មិន​ចង់អោយ​ន​រ​ណា​ចាញ់ តែ​តម្រូវ​អោយ​ខាង​ការ​សែត​កោះសន្តិភាព​ជួយ​ផ្សាយ​បំភ្លឺ​រឿង​ដុត​ចម្ការ​អំពៅ​នេះ​វិញ​ផង​កំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​យល់​ច្រឡំ​បោះបង់​ការ​ដាំ​អំពៅ​ ។

ចំណែកកោះសន្តិភាពមិនចង់យកឈ្នះ-ចាញ់ជាមួយម្ចាស់ស្រុកដែរ គឺផ្សាយតែរឿងពិតមើលឃើញផ្ទាល់ភ្នែក ឃើ់ញអំពៅអាចនៅលក់បានដែរតើ…តែអត់អ្នកទិញ ទុកយូរពេក ដុតចោលទៅ យកដីដាំថ្មីឡើងវិញគឺមិនខុសទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ