ខេត្តកំពង់ចាម ៖ លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅនៅឃុំគរ ស្រុកព្រៃឈរ ហើយភ្លើងបានឆាប់ឆេះរាលដាលទៅផ្ទះមួយទៀត តែសំណាងល្អបានរថយន្តពន្លត់អគ្គីភ័យដែលប្រចាំការ២៤ម៉ោង ចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ហើយដឹងនាព្រឹកថ្ងៃទី២៨កញ្ញាថា: ពេលដែលមានអគ្គីភ័យឆាបឆេះលំនៅដ្ឋានសង់អំពីឈើរបស់ប្រជាពលរដ្ឋមួយខ្នងដែលមានទីតាំងស្ថិតនៅឃុំគរ ត្រូវបានលោកនាយប៉ុស្តិ៍ រាយការណ៍មកលោកអធិការនគរបាលស្រុក ដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ជាបន្ទាន់។គ្រាន់តែទទួលបានព័ត៌មាននេះភ្លាមអធិការនគរបាលស្រុកបានដឹកនាំកម្លាំងចេញអន្តរាគមន៍ទៅភ្លាមៗតែដោយសារផ្លូវរាងឆ្ងាយហើយផ្ទះឈើចេះលឿនទៀតផងនោះ។ទម្រាំទៅដល់ភ្លើងឆេះផ្ទះស្ទើរតែអស់ទៅហើយ។
សមត្ថកិច្ចបានបន្តដឹងទៀតថាអគ្គីភ័យបានកើតឡើងនៅវេលាម៉ោង១០ និង៤៥នាទីយប់ថ្ងៃទី២៧កញ្ញា ឆ្នាំ២០២៥ មានករណីអគ្គីភ័យ ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ យុង សាឃឿន ភេទស្រី អាយុ ៥២ ឆ្នាំ នៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ករណីឆាបឆេះនេះ រហូតដល់ម៉ោង១១និង៣០ព្រឹក កម្លាំងបានគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តអគ្គីភ័យស្រុក ០២ គ្រឿង ទឹកចំនួន០២ស៊ឺទែន ។
មូលហេតុ: តាមការសួរនាំ និង ឆ្លើយបំភ្លឺពីម្ចាស់ផ្ទះ ឈ្មោះ យុង សាឃឿន ករណីឆេះផ្ទះនេះ បណ្តាលមកពីផ្ទុះទុស្សេខ្សែភ្លើង បង្កអោយមានការឆាបឆេះឡើង ។
ក្នុងករណីនេះ មានការខូចខាតផ្ទះ០១ខ្នងទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងស័ង្កសី រនាបឈើ ខូចខាតទាំងស្រុង និង ខូចខាត ម៉ូតូសណ្តោងរឺម៉ក់ ០១ គ្រឿង, លុយ៧០ម៉ឺនរៀល, មាស ០៣ជី និងសម្ភារៈប្រើប្រាស់មួយចំនួន ។ ចំពោះករណីនេះ បានឆេះរាលដាលមកលើផ្ទះឈ្មោះ ស៊ីម សាត ភេទស្រី អាយុ៤៥ឆ្នាំ បណ្តាលខូចខាតជញ្ជាំងឈើមួយជ្រុងផ្នែកខាងក្រោយ និង ឆេះរោលពិដានមួយជ្រុងផងដែរ ។ ករណីនេះមិនបង្កអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ៕









ចែករំលែកព័តមាននេះ