ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លែង​ក្នុង​មហាសន្និបាត UN! លោក ប្រាក់ សុ​ខុន បង្ហាញ​ក្តី​ឈឺចាប់​ថា សន្តិភាព​កម្ពុជា កំពុង​រង​ការ​គំរាមកំហែង​ដោយសារ​ជម្លោះព្រំដែន

4 ម៉ោង មុន

ញូ​វ​យ៉​ក ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង ដោយ​ក្តី​ឈឺចាប់​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ…

ញូ​វ​យ៉​ក ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង ដោយ​ក្តី​ឈឺចាប់​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៨០​ថា សន្តិភាព​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ មិនមែន​ដោយសារ​បញ្ហា​ផ្ទៃក្នុង​ទេ តែ​គឺ​ដោយសារ​តែ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ ។

ក្នុង​សុន្ទរកថា​របស់​ឯកឧត្តម​ប្រាក់ សុ​ខុន ក្នុង​សម័យប្រជុំ​ក្រោម​មូលបទ «​រួម​គា្ន​ដើម្បី​ភាព​ប្រសើរ​ឡើង ៖ ៨០​ឆ្នាំ និង​ច្រើន​ឆ្នាំ​ទៀត ដើម្បី​សន្តិភាព ការ​អភិវឌ្ឍ និង​សិទ្ធិ​មនុស្ស​» បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ក្តី​បារម្ភ​របស់​កម្ពុជា ចំពោះ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​ពិតជា​មាន​សេចក្តី​ឈឺចាប់​ជា​ពន់ពេក​ក្នុង​ការ​ជម្រាប​ជូន​មហាសន្និបាត​ថ្ងៃនេះ​ថា សន្តិភាព​នៅ​ក្នុង​ប្រទេស​របស់​យើងខ្ញុំ​ផ្ទាល់ ដែល​ទទួល​បាន​ដោយ​លំបាក​… បច្ចុប្បន្ន​កំពុង​រង​ការ​គំរាមកំហែង មិនមែន​ដោយសារ​ការ​បែកបាក់​ផ្ទៃក្នុង​ដូច​ពី​អតីត​កាលនោះ​ទេ តែ​គឺ​ដោយសារ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​មួយ​» ។

បន្ថែម​ពី​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump ចំពោះ​ការ​សម្របសម្រួល​បទ​ឈប់​បាញ់​មួយ «​បញ្ឈប់​បាន​ដោយ​ប្រសិទ្ធភាព​នូវ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​» ។ ការ​ប៉ះទង្គិច​នោះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ស្លូតត្រង់​បាត់បង់​ជីវិត​រង​របួស ការ​បំផ្លិចបំផ្លាញ និង​រាប់​សែន​នាក់​ក្លាយជា​ជនភៀសសឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ