៨ខែនៃឆ្នាំ២០២៥នេះ តម្រូវការម៉ាស៊ីនត្រជាក់ និងឧបរណ៍បង្កកត្រូវបានក្រសួងពាណិជ្ជកម្ម អះអាងថា នៅតែមានកំណើន ដោយតម្លៃនៃការនាំចូលសរុបប្រមាណជាជាង៨០លានដុល្លារ ឯណោះ ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ កម្ពុជានាំចូលម៉ាស៊ីនត្រជាក់សរុប៤៣,៨១ លានដុល្លារ កើនឡើងប្រមានជា៤ភាគរយ ស្របពេលដែលការនាំចូលឧបករណ៍បង្កក គឺមានទំហំប្រមាណជា៣៩លានដុល្លារ មានកំណើនកើនឡើងប្រមាណជាជិត៤៨ ភាគរយ ។

ដោយឡែក ការនាំចូលម៉ាស៊ីនភ្លើងវិញក៏ត្រូវបានប្រភពដដែលបានអះអាងថា មានទំហំប្រមាណជា ជាង៣៩លានដុល្លារ ៕
ចែករំលែកព័តមាននេះ