ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់ទឹកនៅខេត្ត និងទីតាំងមួយចំនួនឡើងហួសកម្រិតប្រកាសអាសន្ន

5 ម៉ោង មុន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥​ថា កម្រិត​កម្ពស់​ទឹក នៅ​តាម​ស្ថានីយ​មួយ​ចំនួន​នៅ​ក្រៅ​ប្រព័ន្ធ​ទន្លេមេគង្គ គឺ​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ហើយ ។…

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥​ថា កម្រិត​កម្ពស់​ទឹក នៅ​តាម​ស្ថានីយ​មួយ​ចំនួន​នៅ​ក្រៅ​ប្រព័ន្ធ​ទន្លេមេគង្គ គឺ​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ហើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ​ស្ថានីយ​ស្រែ​ពក នៅ​ខាង​ស្រុក​លំ​ផាត់​ខេត្ត​រតនៈគីរី​កម្រិត​កម្ពស់​ទឹកបាន​ឡើង​ដល់​១៣,៣៨ ម៉ែត្រ ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន គឺ​មាន​ត្រឹម​១២,៥០ ម៉ែត្រ ។

ដោយឡែក នៅ​ស្ថានីយ​សេ​សាន នៅ​ក្នុងភូមិ​សាស្ត្រ​បាន​កំភួន​នៅ​ក្នុង​ខេត្ត​ដដែល ទឹក​មាន​កម្ពស់​ដល់​ទៅ​១០,៧៦ ម៉ែត្រ ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន គឺ​មាន​ត្រឹម​៩,៩០ ម៉ែត្រ ។ រីឯ​កម្រិត​កម្ពស់​នៅ​ស្ថានីយ​ស្ទឹង​សែន ខេត្តកំពង់ធំ​វិញ ទឹក​ឡើង​ដល់​កម្រិត​១៣,៨៨ ម៉ែត្រ ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន គឺ​ត្រឹម​១៣,៥០ ម៉ែត្រ ។

ក្រៅពី​នោះ​កម្រិត​កម្ពស់​ទឹក​នៅ​ស្ទឹង​ជីក្រែង នៅ​កំពង់ក្តី ខេត្តសៀមរាប ទឹក​ឡើង​ដល់​កម្រិត ៨,២២ ម៉ែត្រ ខណៈ​ដែល​កម្រិត​ប្រកាស​អាសន្ន​គឺ​ត្រឹម​៨ ម៉ែត្រ ។

ដោយសារ​តែ​កម្ពុជា​ទទួល​វិ​សម្ពាធ​ខ្លះ​បណ្តាល​មក​ពី​ព្យុះ ប៊ូ​ឡូយ​នេះ បាន​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​ហើយ ដូច​ជា នៅ​មណ្ឌល​គី​រី និង ខេត្តសៀមរាប​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ