រាជធានីភ្នំពេញ ៖ ឆ្លើយតបនឹងការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ២៥រាជធានី-ខេត្ត, អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងរុករក និងសង្គ្រោះទាំងអស់ ត្រូវត្រៀមលក្ខណៈបង្ការ និងជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ដើម្បីធានាដល់សុខសុវត្ថិភាពប្រជាជន ។

យោងតាមលទ្ធផលសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះឆ្នាំនេះនឹងមានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលនឹងរងផលប៉ះពាល់ ៕
«នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់គ្រប់គ្នាអោយត្រៀម ខណៈទឹកជំនន់ធំអាចកើតមាននៅឆ្នាំនេះ»

ចែករំលែកព័តមាននេះ