ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ប្រាប់​គ្រប់​គ្នា​អោយ​ត្រៀម ខណៈ​ទឹកជំនន់​ធំ​អាច​កើត​មាននៅ​ឆ្នាំ​នេះ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់ ពីព្រោះ​ឆ្នាំ​នេះ នឹង​មាន​ទឹកជំនន់​ធំ ដែល​ត្រូវ​ត្រៀម​ចាត់វិធានការ​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​សង្គ្រោះ​ផលដំណាំ របស់​កសិករ ដែល​នឹង​រង​ផល​ប៉ះពាល់ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ