ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា និង​មូលហេតុ​នៃ​ជំងឺ​គីស​ដៃ​ស្បូន​៖ អ្វី​ដែល​ស្ត្រី​គ្រប់​រូប​គួរ​ដឹង​!

3 ម៉ោង មុន

តើ​អ្នក​ធ្លាប់​មាន​អាកា​រៈ​ឈឺចាប់​នៅ​អាង​ត្រគាក ឬ​ឈឺចាប់​ពេល​រួមដំណេក​ដែរ​ទេ0x017d7 អាកា​រៈទាំង​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គីស​ដៃ​ស្បូន (Ovarian Cyst)​។ ដុំ​គីស​នេះ​ជា​ដុំ​ទឹក​ដែល​ស្ថិត​នៅ​ក្នុង ឬ​នៅ​លើ​ផ្ទៃ​នៃ​អូវែរ (​ដៃ​ស្បូន​) ទាំង​សងខាង​។ ១….

តើ​អ្នក​ធ្លាប់​មាន​អាកា​រៈ​ឈឺចាប់​នៅ​អាង​ត្រគាក ឬ​ឈឺចាប់​ពេល​រួមដំណេក​ដែរ​ទេ0x017d7 អាកា​រៈទាំង​នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​គីស​ដៃ​ស្បូន (Ovarian Cyst)​។ ដុំ​គីស​នេះ​ជា​ដុំ​ទឹក​ដែល​ស្ថិត​នៅ​ក្នុង ឬ​នៅ​លើ​ផ្ទៃ​នៃ​អូវែរ (​ដៃ​ស្បូន​) ទាំង​សងខាង​។

១. រោគ​សញ្ញា​ដែល​អ្នក​មិន​គួរ​មើល​រំលង
ឈឺចាប់​នៅ​អាង​ត្រគាក​: មាន​អារម្មណ៍​ឈឺចាប់​រិល​ៗ ឬ​អាច​រាលដាល​ដល់​ខ្នង​ផ្នែក​ខាងក្រោម​។
ឈឺចាប់​ពេល​មក​រដូវ ឬ​រួមដំណេក​: អាកា​រៈ​នេះ​អាច​កើតឡើង​មុន​ពេល​មក​រដូវ ឬ​អំឡុង​ពេល​រួម​ភេទ​។
ចង្អោរ និង​ហើមពោះ​: មាន​អារម្មណ៍​ឆ្អែត ឬ​ធ្ងន់​ណែន​ក្នុង​ពោះ ទោះបីជា​ញ៉ាំ​តិច​ក៏​ដោយ​។
នោម​ញឹក ឬ​ពិបាក​នោម​: ដោយសារ​ដុំ​គីស​សង្កត់​លើ​ប្លោក​នោម​។
ឈឺចាប់​ខ្លាំង​ភ្លាម​ៗ: ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​មានការ​ឈឺពោះ​ខ្លាំង រួម​ជាមួយ​ក្អួត និង​ក្តៅខ្លួន​។
ករណី​ភាគច្រើន ដុំ​គីស​អាច​លូតលាស់​ដោយ​មិន​មាន​រោគ​សញ្ញា​ច្បាស់លាស់​។
២. មូលហេតុ​នៃ​ជំងឺ​គីស​ដៃ​ស្បូន
មូលហេតុ​នៃ​ការ​កើត​ដុំ​គីស​គឺ​អាស្រ័យ​លើ​ប្រភេទ​របស់​វា​៖

Follicular cyst: កើតឡើង​នៅ​ពេល​ដែល​អូវែរ​មិន​បញ្ចេញ​ពង​មេជី​វិត​។
Corpus luteum cyst: កើតឡើង​នៅ​ពេល​ដែល​ពង​មេជី​វិត​ត្រូវ​បាន​បញ្ចេញ ប៉ុន្តែ​រន្ធ​ដែល​បញ្ចេញ​នោះ​ត្រូវ​បិទ​វិញ​។
ចំណាំ​: ដុំ​គីស​ទាំង​ពីរ​ប្រភេទ​ខាងលើ​នេះ​ជា​ប្រភេទ​ធម្មតា ហើយនឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល ២ ទៅ ៣ ខែ​។
Dermoid cysts: ជា​ប្រភេទ​កម្រ ដែល​មាន​ផ្ទុក​ជាលិកា​ផ្សេង​ៗ​ដូច​ជា សក់ ឬ​ធ្មេញ ហើយ​កម្រ​ក្លាយជា​មហារីក​ណាស់​។
Cystadenomas: កើត​ចេញពី​ជាលិកា​អូវែរ ហើយ​មាន​ផ្ទុក​ទឹករំអិល​។
Endometriomas: កើត​ចេញពី​កោសិកា​ឈាមរដូវ​ដែល​លូតលាស់​នៅ​ក្រៅ​ស្បូន​។
៣. ផលវិបាក​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន
Ovarian Torsion: ដុំ​គីស​រមួល ដែល​បណ្តាល​ឱ្យ​ឈឺពោះ​ខ្លាំង​។
Ovarian Rupture: ដុំ​គីស​បែក ដែល​អាច​ធ្វើ​ឱ្យ​ឈឺពោះ​ខ្លាំង និង​មានការ​ហូរ​ឈាម​ក្នុង​ពោះ​។
មហារីក​: ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ចំណាស់​ក្រោយ​អស់​រដូវ ដុំ​គីស​អាច​វិ​វត្ត​ទៅ​ជា​មហារីក​។

ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូមកុំ​មើល​រំលង​។ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​កំណត់​ប្រភេទ​ដុំ​គីស​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បានការ​ព្យាបាល​សម​ស្រប និង​ទាន់​ពេលវេលា​៕

ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ