ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីទាស់សម្តី ! យុវជនម្នាក់យកចបកា.ប់សំពងក្បាលបុរសម្នាក់ដេរដល់ទៅ២០ថ្នេរ នៅកំពង់ស្ពឺ

15 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​ចប​កា​.​ប់​សំពង​ក្បាល​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈា​.​ម​ជោគ​ខ្លួន​ដេរ​ចំនួន​២០​ថ្នេរ ព្រោះតែ​រឿង​ទាស់​ពាក្យ​សម្តី​ពេល​ផឹកស៊ី​ជុំ​គ្នា ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។ ការ​ឃាត់ខ្លួន​យុវជន​ដៃដល់​បាន​ធ្វើ​ឡើង…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​យក​ចប​កា​.​ប់​សំពង​ក្បាល​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈា​.​ម​ជោគ​ខ្លួន​ដេរ​ចំនួន​២០​ថ្នេរ ព្រោះតែ​រឿង​ទាស់​ពាក្យ​សម្តី​ពេល​ផឹកស៊ី​ជុំ​គ្នា ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។

ការ​ឃាត់ខ្លួន​យុវជន​ដៃដល់​បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​នៅ​ក្នុងភូមិ​ស្រែ​ឃ្លេ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា យុវជន​ដៃដល់​យក​ចប​កា​.​ប់​សំពង​ក្បាល​បុរស​ម្នាក់​រង​របួសធ្ងន់ ដែល​ឃាត់​បាន​នោះ​មាន ឈ្មោះ ទូច ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ឃ្លេ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំណែក​ជន​រង​គ្រោះ មានឈ្មោះ វ៉ា​ន សា​រឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ឃ្លេ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ដេរ​ចំនួន​២០​ថ្នេរ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​យុវជន​ខាងលើ គឺ​មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា (​ប្រើ​ចប​កា​.​ប់​ដង​ឈើ​) វា​.​យ​ទៅ​លើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៥ ចំ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ចំណុច​ភូមិ​ស្រែ​ឃ្លេ ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

មាន​ជនសង្ស័យ​ឈ្មោះ ទូច ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ចប​កា​.​ប់​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន សា​រឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ដោយ​បាន​វា​.​យ​ចំនួន​មួយ​ត្បូងចប ចំ​ក្បាល​ចំហៀង​ខាងឆ្វេង បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈា​.​ម ពេល​នោះ​សាច់ញាតិ​ក្រុម​គ្រួ​សារបាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ដេរ​ចំនួន​២០​ថ្នេរ ខណៈ​ដែល​បុរស​ជា​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​វា​.​យ​ជន​រង​គ្រោះ​រួច​មក យុវជន​សង្ស័យ​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ថែម​ថា រហូត​ដល់​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ ឈ្មោះ អ៊ុ​ក សុខ​ឃី អាយុ​៣៧​ឆ្នាំ (​ជា​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​) បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទួល​សាលា ដើម្បី​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ ។ លុះដល់​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥​នេះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទូច ធី យក​មក​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ​សួរនាំ ។

បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ចប​កា​.​ប់​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ មូលហេតុ​ដែល​វាយ​នោះ​ដោយសារ​រូប​ខ្លួន​បាន​ទាស់​ពាក្យ​សំដី​ជាមួយ​គ្នា ជាមួយ​បុរស​ជា​ជន​រង​គ្រោះ​ពេល​ផឹកស៊ី ហើយ​ក៏​ទប់​កំ​ហឹ​.​ង​មិន​ជាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ដៃដល់ រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​ស្រុក​ប​សេដ្ឋ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ