ក្រៅពីរោងចក្រកាត់ដេរ នៅពេលនេះ កម្ពុជាមានរោងចក្រផលិត និងផ្គុំអំពូលភ្លើង គ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិក សរុបជាង១០០កន្លែងជាមួយនឹងទុនវិនិយោគ៦៩៧លានដុល្លារ ។
រូបតំណាងដោយ AI តាមស្ថិតិដែលបង្ហើបឲ្យដឹង ដោយមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាអាចមានរោងចក្រផលិតឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិក តែ១៣កន្លែងជាមួយនឹងទឹកលុយសរុប ត្រឹម ៨១,៧០ លានដុល្លារប៉ុណ្ណោះ ។
ប្រភពដដែល បានបន្តថា ដល់ឆ្នាំ២០២៤ កម្ពុជាបានទាក់ទាញរោងចក្របន្ថែម៤០ទៀត ជាមួយនឹងទុនសរុបជាង២៦៣លានដុល្លារ ហើយ៨ខែ នៃឆ្នាំ២០២៥នេះ គឺកម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុប៥៨ គម្រោង ជាមួយនឹងទឹកប្រាក់សរុប៣៥២,៧៥ លានដុល្លារ ។
នៅក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ ពលករកម្ពុជាដែលកំពុងតែបម្រើនៅក្នុងឧស្សាហកម្មគ្រឿងបង្គំឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក គឺមានសរុបប្រមាណជាជិត៥ម៉ឺននាក់ដែរ ៕
ចែករំលែកព័តមាននេះ