ប្លែក និងទាក់ទាញ! រៀបចំផ្សារទឹក ជិះទូកកម្សាន្តនៅស្ទឹងសៀមរាប នាព្រះរាជពិធីបុណ្យអុំទូកខាងមុខ
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប និងជាប្រធាន ស.ស.យ.ក.ខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគ្រោងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត នៅតាមដងស្ទឹងសៀមរាប នាឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ- ព្រហស្បតិ៍ ១៤កើត-១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំដោយសហ ភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។
សូមបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពុំបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែទេ ដោយរដ្ឋបាលខេត្តបានឱ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបរៀបចំកម្មវិធីកំសាន្តមួយចំនួនដូចជា៖ កម្មវិធីជិះទូកកំសាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, កម្មវិធីប្រគុំតន្ត្រីស្គរដៃ, កម្មវិធីស្តង់ពិព័រណ៍, កម្មវិធីប្រដាល់គុនខ្មែរ, ល្ខោនបាសាក់ និងកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត។
ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តសៀម រាបតាមរយៈការគាំទ្រអំពីផលិតផលខ្មែរដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ អនុវត្តតាមពាក្យ ស្លោក «ភូមិមួយផលិតផលមួយ» រួមទាំងបង្កើតឱ្យមាននូវផ្ទាំងទស្សនីយភាពប្លែកៗ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ