អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការដ្ឋានសាង់សង់វារីអគ្គិសនីស្ទឹងមេទឹក អនុភាព១៥០មេហ្គាវ៉ាត់
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីពាក់ព័ន្ធ រួមនិងអាជ្ញាធរស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់ គម្រោងទំនប់វារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ។
គួរជម្រាបជូនដែរថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុនវិនិយោគប្រមាណ ៤០០លានដុល្លារ ដោយក្រុមហ៊ុនស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣ រួមបញ្ជូលគ្នា ដោយទំនប់វារីអគ្គិសនីទី១ មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយទំនប់វារីអគ្គិសនីទី២ មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣ មានអនុភាព ៤០មេហ្គាវ៉ាត់ គឺស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្នុងគម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរ នៅតាមទំនប់វារីអគ្គិសនីទាំង៣ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំ២៥៧៦ហិកតា ក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀត ក្នុងខេត្តកោះកុង ។
ក្នុងឱកាសនោះ លោក ខូយ រីដា បានប្រសាសន៍លើកឡើងថា ក្រោមម្លប់ នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល សមិទ្ធផលតូចធំលើគ្រប់វិស័យ បាននិងកំពុងលេចវត្តមានជាបន្តបន្ទាប់ ជាក់ស្តែងគម្រោងទំនប់វារីស្ទឹងមេទឹកនេះ ដែលក្រោយពេលស្ថាបនារួចរាល់ នឹងផ្តល់អត្ថប្រយោជន៍ផលិតបានថាមពលអគ្គីសនី ជាទំនប់ជួយកាត់បន្ថយគ្រោះទឹកជំនន់ ហើយក៏មានសក្តានុពលទាក់ទាញទេសចរណ៍ទៅថ្ងៃអនាគត់ផងដែរ ដែលអត្ថប្រយោជន៍ទាំងនេះនឹងចូលរួមចំណែកជួយជម្រុញផ្នែកសេដ្ឋកិច្ចសង្គមជាតិ និងប្រជាជនកម្ពុជា ៕



ចែករំលែកព័តមាននេះ