ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះជីវិតកុមាររីកម្សត់ម្នាក់ កើតជំងឺផ្ដាសាយបក្សី H5N1 ធ្ងន់ធ្ងរ មកពីខេត្តតាកែវ

1 នាទី មុន

រាជធានីភ្នំពេញ៖ កុមាររីកម្សត់ម្នាក់ អាយុ១៤ឆ្នាំ ត្រូវបានសង្គ្រោះអាយុជីវិតឱ្យរស់រានឡើងវិញដោយក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីអ្នកជំងឺកើតផ្ដាសាយបក្សីធ្ងន់ធ្ងរ។ យោងតាមចុះផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះ ថា កុមាររីកម្សត់ម្នាក់…

រាជធានីភ្នំពេញ៖ កុមាររីកម្សត់ម្នាក់ អាយុ១៤ឆ្នាំ ត្រូវបានសង្គ្រោះអាយុជីវិតឱ្យរស់រានឡើងវិញដោយ
ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីអ្នកជំងឺកើតផ្ដាសាយបក្សីធ្ងន់ធ្ងរ។

យោងតាមចុះផ្សាយរបស់មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះ ថា កុមាររីកម្សត់ម្នាក់ អាយុ១៤ឆ្នាំ ត្រូវបានយកមកពីខេត្តតាកែវ ដោយមានជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីឆ្លងវីរុសគ្រុនផ្តាសាយបក្សី-H5N1។ អ្នកជំងឺបានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថានភាពធ្ងន់ធ្ងរ។

កុមារី ត្រូវបានសង្រ្គោះជីវិត ដោយការថែទាំព្យាបាលអស់រយ:ពេល១១ថ្ងៃ។ ថ្ងៃនេះ អ្នកជំងឺ មានជីវិតរស់ឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម ជាមួយឪពុកម្តាយ។

​ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការអំពាវនាវដល់សាធារណជន កុំយកមាន់-ទាងាប់ មកទទួលទាន ព្រោះអាចបណ្តាលឲ្យឆ្លងវីរុស H5N1 (ផ្តាសាយបក្សី) និងរលាកសួតធ្ងន់ធ្ងរពិបាកព្យាបាល និងមានហានិភ័យខ្ពស់ដល់អាយុជីវិត។ ទន្ទឹមនឹងត្រូវស្តាប់និងគោរពតាមនិយាមការពារនៃការចម្លងរោគ របស់ក្រសួងសុខាភិបាល ពេលមានមាន់-ទាងាប់៕
​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ