ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឈើទាល​ត្រូវ​ក្រុម​ជន​ជាតិ​​ចិន​០៦​នាក់​ប្ល.ន់​​យក​ឡាន​

8 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ពិតជា​ហ៊ាន​មែន ជនជាតិ​ចិន​ចំនួន​០៦​នាក់​ធ្វើ​សកម្មភាព​វាយ​និង​ច្របាច់​.​ក លោក​មេ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​ឈើទាល​ ប្លន់​យក​រថយន្ត​ម៉ា​កCAMMRY ឆ្លាម​ទាំង​ព្រឹក ​រួច​បើក​គេចខ្លួន​យក​ទៅ​ប្លុង​ចោល​នៅ​ខាង​មុខ​កាស៊ីណូ​ថា​យ​ថិ​ន​ក្រុង​បា​វិត​ ។​ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង​ ៖ ​ពិតជា​ហ៊ាន​មែន ជនជាតិ​ចិន​ចំនួន​០៦​នាក់​ធ្វើ​សកម្មភាព​វាយ​និង​ច្របាច់​.​ក លោក​មេ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​ឈើទាល​ ប្លន់​យក​រថយន្ត​ម៉ា​កCAMMRY ឆ្លាម​ទាំង​ព្រឹក ​រួច​បើក​គេចខ្លួន​យក​ទៅ​ប្លុង​ចោល​នៅ​ខាង​មុខ​កាស៊ីណូ​ថា​យ​ថិ​ន​ក្រុង​បា​វិត​ ។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២​ ខែកញ្ញា ២០២៥ វេលា​ម៉ោង​៤​និង​១០​នាទី​ព្រឹក​ទៀប​ភ្លឺ លោក​អ៊ុ​ក ផេ​ត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ព​រដ្ឋ​ថា មាន​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា​ចំនួន​៦​នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ ស្ថិត​នៅ​ភូមិ​សង្កែ ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង ។

ពេល​ទទួល​ព័ត៌មាន​បាន​ហើយ ​លោកនាយ​ប៉ុស្តិ៍​បាន​បើករថយន្ត​ម៉ាក​ឆ្លាម ​ស៊េរី​១៩៩៨ ពណ៌​ប្រផេះ​ផ្លា​ក​លេខ​ភ​.​ព ២J.០៦២៤ លេខ​តួលេខ​ម៉ា​ស៊ីន ៨១៧១៣៦៣ ចេញពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល​ម្នាក់ឯង បន្ទាប់​មក​មន្ត្រី​ប៉ុស្តិ៍​បាន​បើករថយន្ត​ទៅ​តាម​ពីក្រោយ ពេល​ទៅ​ដល់​បានឃើញ​ជនជាតិ​ចិន​ទាំង​៦​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ ភ្លាម​នោះ​លោក អ៊ុ​ក ផេ​ត នាយ​ប៉ុស្តិ៍​
នគរបាល​រដ្ឋបាល​ឈើទាល បាន​ឈប់​រថយន្ត​ដើរទៅ​សួរនាំ​ជនជាតិ​នោះ ស្រាប់តែ​ក្រុម​ជនជាតិ​ទាំង​៦​នាក់​បាន​ស្ទុះ​ចូលចាប់​ក្រៀក​លោក អ៊ុ​ក ផេ​ត ជា​នាយ​ប៉ុស្តិ៍​រួច​ច្របាច់​.​ក ខ្លះ​យក​សោ​​រថយន្ត​ទៅ​បញ្ឆេះ​រថយន្ត​ឆេះ​ ហើយ​ក៏​នាំ​គ្នា​រត់ឡើង​ជិះ​បើករថយន្ត​គេចខ្លួន​តែ​ម្តង​។


ភ្លាម​ៗ​នោះ ​លោក អ៊ុ​ក ផេ​ត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល បាន​រាយការណ៍​ជូន​លោក អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ ក៏​បាន​បញ្ជា​អោយ​កម្លាំង​ព្រហ្មទណ្ឌ ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​កន្លែង​កើតហេតុ និង​ឆែក​មើល​កាមេរ៉ា​មើល​តាម​ដងផ្លូវ​ទើប​ដឹង​ថា រថយន្ត​ម៉ាក​ឆ្លាម​របស់​ឈ្មោះ​
អ៊ុ​ក ផេ​ត ក្រោយ​វាយ​ប្លន់​​ហើយ​បាន​បើក​តាម​បណ្តោយ​ផ្លូវ​ទៅ​ទិស​ខាងកើត​។


ក្រោយ​ពី​ស្រាវ​ដឹង​រួច​ហើយ លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ និងលោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ស្វាយ​ជ្រំ ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឆែក​កាមេរ៉ាតាម​ដងផ្លូវ​រហូត​ដល់​ក្រុង​បា​វិត ក៏​បាន​សហការ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​បា​វិត បានឃើញ​រថយន្ត​ម៉ាក​ឆ្លាម​សេរី​១៩៩៨ ព​ណ៌​ប្រផេះ​របស់​ឈ្មោះ​អ៊ុ​ក ផេ​ត ចត​ចោល​នៅ​មុខកា​ស៊ីថា​យ​ថិ​ន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។​​

ចំពោះ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ បន្ទាប់​មក លោក​វរសេនីយ៍ គឹ​ម ឡៃ ស្នងការ​រង បាន​ដឹកនាំ​កម្លាំង​ឆែក​កាំ​ម៉ា​រ៉ា​សុវត្ថិភាព តាម​ដងផ្លូវ​ទើប​ឃើញ​ជនជាតិ​ចិន​ទាំង​៦​នាក់ ដែល​ជា​ជនសង្ស័យ​បាន​ឡើង​ជិះ​រថយន្តឈ្នួល ទៅ​ទិស​ខាងលិច​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ក្រុងព្រះសីហនុ រហូត​ដល់​ខេត្ត​កំពង់សោម​គេចខ្លួន​បាត់​។


ក្រោយ​ពី​ស្រាវជ្រាវ​រួច​ហើយ លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ និង លោក​វរសេនីយ៍ ស្នងការ​រង បាន​រាយការណ៍​ជូន លោក​ឧត្តមសេនីយ៍ទោ​ស្នងការ និង​បាន​សុំ​យោបល់​ឯកឧត្តម ខាំ សុ​ផា​រី ព្រះ​រា​អាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​តាម​ស្រាវជ្រាវ​បន្ត​រក​ជនសង្ស័យ​នៅ​ខេត្ត​កំពង់សោម​ដើម្បី​ឃាត់​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ពិតជា​ហ៊ាន​មែន​ កាលពី​ថ្ងៃមុន មាន​ជនបរទេស​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ ឬ​ជនជាតិ​ចិន​មាន​គ្នា​៦​ទៅ​៧​នាក់​យក​រថយន្ត​មក​ប្លុង​ចោល​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់ ​បន្សល់​ទុក​អាវុធ​ខ្លី​មួយ​ដើម​រួច​ប្តូរ​រថយន្ត​ជិះ​គិចខ្លួន​បាត់​ស្រ​មោល មិន​ទាន់​ឃើញ​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​នៅឡើយ​នៅ​ស្រុក​ស្វាយ​ទាប ​ឥឡូវ​មក​ប្លន់​ចំ​មេ​ប៉ុ​ស្តិ៍នៅ​ស្រុក​ស្វាយ​ជ្រំ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ