រាជធានីភ្នំពេញ៖ ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ មហោស្រព ”ល្ខោនយីកេ”ទូទាំងប្រទេសឆ្នាំ២០២៥ បើកទទួលពាក្យដល់ថ្ងៃទី៣០ ខែកញ្ញា ២០២៥ ក្រោមប្រធានបទ “គុណធម៌ និង កតញ្ញូ”។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សិល្បករ សិល្បការិនី និង ក្រុមល្ខោនយីកេ ដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥” ក្រោមប្រធានបទ “គុណធម៌ និង កតញ្ញូ” ក្រសួងបើកទទួលពាក្យប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្រសួង បានបញ្ជាក់ថា ដើម្បីទាញយកពាក្យស្នើសុំចូលរួមប្រឡងតាមតំណភ្ជាប់ ៖ https://drive.google.com/…/1Ao5HUraOrTNyRBL2nzK…/view… ឬ QR code ដែលមានភ្ជាប់ជូននៅក្នុងសេចក្ដីជូនដំណឹង៕
ចែករំលែកព័តមាននេះ