ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈនេះកំពុងតែឆាបឆេះ​រថភ្លើង​មួយ​គ្រឿង នៅ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ

57 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥​ថា ៖ ព័ត៌មាន​បឋម ខណៈ​នេះមាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​រថភ្លើង​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះនៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥​ថា ៖ ព័ត៌មាន​បឋម ខណៈ​នេះមាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​រថភ្លើង​មួយ​គ្រឿង ដែល​ស្ថិត​នៅ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ករណី​ឆាបឆេះ​រថភ្លើង​ខាងលើ​នេះ​បាន​កើតឡើង នា​វេលា​ម៉ោង ២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ស្ថិត​នៅ​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ៖ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

សូម​បញ្ជាក់​ថា ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ខាងលើ​នេះ ខាងយើង​នូវ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ