ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍រួចជីវិតនាំគ្នាលាត​ត្រដាងជុំវិញ​កា​រ​នាំ​គ្នា​​ផឹក​ថ្នាំ​ពុល

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​​ ៖ ​​ព័ត៌​មាន​​​ជំហាន​​ដំបូង​​ដែល​​បង្ក​​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​ជាទូទៅ​​ ពី​​ស្នេហា​​​ត្រីកោណ​រវាង​​បុរស​ម្នាក់​និង​​នារី​២នាក់​ ជាបង​ប្អូន​ជីដូនមួយ​​​​ ហើយ​ឮ​​ថាណាត់​​​ជួបគ្នា​​ផឹក​ថ្នាំ​ពុល​ធ្វើ​អត្តឃា.ត​​​​ទាំង​​៣​នាក់​ កណ្តាល​យប់​​ឈាន​​ចូល​ថ្ងៃទី​​​១៣ កក្កដា​​នោះ​ដោយសារ​​​តែ​​​ល្បែង​​ស្នេហា​​​​លេង​​បាន​តែ​២​នាក់​​នោះ ​ពិត​ជា​​បង្កើត​ឱ្យ​មាន​ចម្ងល់​

ខេត្ត​សៀម​រាប​​ ៖ ​​ព័ត៌​មាន​​​ជំហាន​​ដំបូង​​ដែល​​បង្ក​​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​ជាទូទៅ​​ពី​​ស្នេហា​​​ត្រីកោណ​រវាង​​បុរស​ម្នាក់​និង​​នារី​២នាក់​ ជាបង​ប្អូន​ជីដូនមួយ​​​​ ហើយ​ឮ​​ថាណាត់​​​ជួបគ្នា​​ផឹក​ថ្នាំ​ពុល​ធ្វើ​អត្តឃាត​​​​ទាំង​​៣​នាក់​កណ្តាល​យប់​​ឈាន​​ចូល​ថ្ងៃទី​​​១៣ កក្កដា​​នោះ​ដោយសារ​​​តែ​​​ល្បែង​​ស្នេហា​​​​លេង​​បាន​តែ​២​នាក់​​នោះ ​ពិត​ជា​​បង្កើត​ឱ្យ​មាន​ចម្ងល់​មួយ​​ចំពោះ​ហេតុការណ៍​​​​​ចម្លែក​បែប​នេះ ។ ទោះបី​ជា​បែប​ណា​រឿង​​​រ៉ាវ​​នៃ​ការ​​លេប​ថ្នាំ​​ពុល​​ត្រូវ​បាន​​​លាត​ត្រដាង​ហើយ​​​ដោយ​អ្នក​ដែល​​ទទួល​​ការ​សង្គ្រោះ​​​បាន​រួច​ផុត​ពី​សេចក្តី​​​ស្លាប់ ។

រឿងរ៉ាវ​គួរ​​ឱ្យ​ចាប់​​អារម្មណ៍​​​នេះ​​​​បាន​​កើត​ឡើង​​កាលពី​​ចន្លោះ​ម៉ោង​ប្រមា​ណ១២ទៅ​ម៉ោង ១​យប់ឈាន​ចូល​ថ្ងៃ​ទី១៣ កក្ក​ដា នៅ​ក្នុងផ្ទះ​មួយ​ស្ថិត​នៅ​ភូមិ​ឬ​ស្សី​លក ឃុំ​ស​ង្វើយ ស្រុក​ជី​ក្រែង​ភាគ​ខាងកើត​ខេត្ដសៀមរាប ដោយ​បង​ប្អូន​​ស្រី​ជីដូនមួយ​ពីរ​នាក់ និ​ង​យុវជន​ម្នាក់ដែល​គេ​​សង្ស័យ​ថា​ អ្នក​ទាំង​បី​នាក់​នោះ​បាន​​លេង​ល្បែង​​ស្នេហា​ត្រីកោណ​ដោយ​សម្ងាត់ ហើយ​​ដល់​ពេល​បែកការ​ណ៍​​រៀង​ៗ​ខ្លួន​ក៍៍​សម្រេច​ចិត្ដ​លេប​ថ្មាំ​បំពុល​សត្វ​បញ្ចប់ជីវិត ។ ប៉ុន្ដែ​ទីបំផុត​នារី​ជា​ប្អូន​ជីដូនមួយដែល​ជា​ចំណែក​នៃ​ស្នេហា​ត្រី​កោណ​នេះ​​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​មុន​ទៅ​ហើយ ។​ ចំណែក​​ពីរ​នាក់​ទៀត​​​ម្នាក់​​​ជា​​បុរស​និង​​ម្នាក់​ទៀត​ជា​នារី​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​​បាន​រស់​ទាន់​ពេលវេលា ​។

ក្នុង​រឿង​​រ៉ាវ​​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​នេះ តួអង្គ​បុរស​មានឈ្មោះ សាត ទី អាយុ១៩ឆ្នាំ​ រីឯតួអង្គ​នារី​ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​នោះ​មាន​ឈ្មោះ​​ស៊ុន ចា​ន្នី អាយុ២២ឆ្នាំ​ រី​ឯ​ឈ្មោះ​ទ្រា ​ចន្ទ្រា​ អាយុ២១ឆ្នាំ​«​ស្លាប់​»ដែល​អ្នក​ទាំង​បី​នោះ​រស់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ។

នៅ​ព្រឹក​ថ្ងៃ​ទី១៤ កក្ក​ដា​នេះ នៅ​បន្ទប់​អគារ​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ បុរស​នារី​​ពីរ​រូប​ដែល​រួច​ផុត​ពី​សេចក្ដីស្លាប់​​បាន​រៀប​រាប់​ប្រាប់​​កោះ​សន្តិភាព​ពី​ប្រវត្ដិ​ស្នេហា​របស់​ពួក​គេ​​និ​ង​ដំណើរ​រឿងដែល​ពួក​គេ​លេប​ថ្មាំ​ពុល​ដើម្បី​បញ្ចប់ជីវិត​ថា ​ការ​សម្រេច​បញ្ចប់ជីវិត​នោះ​គឺ​មិនមែន​កើតឡើង​ដោយ​បញ្ហា​ស្នេហា​នោះ​ទេ តែ​ជា​បញ្ហា​គ្រួសា​រ​ស្ដី​បន្ទោសតែ​ប៉ុណ្ណោះ ។

យុវជន​ឈ្មោះ​សាត ទី នៃ​តួអង្គ​ប្រុស​​នៅ​ក្នុង​ភ្លើង​ស្នេហា​ត្រី​កោ​ណ​នោះ​បាន​និយាយ​ថា ​​កាល​ពី​យប់​កើតហេតុ​ពួក​គេ​ទាំង​បី​នាក់​បាន​ជួបជុំ​គ្នា​នៅផ្ទះ​ម្ដាយមីង​របស់​ចា​ន្នី និង​ចន្ទ្រា​ ដែល​នៅ​ក្បែរ​​ផ្ទះ​របស់ខ្លួន។ លុះ​រហូត​ដល់​យប់​ជ្រៅ​ ចា​ន្នី​ដែល​ជានា​រី​កំពូល​ស្នេហ៍​របស់​ខ្លួន​បាន​ប្រាប​់​ថា ​​នាង​​មិន​ចង់​រ​ស់ទៀត​ទេ ព្រោះឪ​ពុក​នាង​ស្ដី​បន្ទោស​​ថា​នាង​ផឹកស្រា ហើយក៏ទា​ញក​ព្ចា​ប់​ថ្នាំ​មួយ​កញ្ចក់​បម្រុង​នឹង​លេប ធ្វើ​ឱ្យ​រូបគេ​ភ័យ​ពេក ក៏​​ស្រវា​ទាញ​ថ្នាំ​នោះ​បាន​កន្លះ​កញ្ចប់។​ តែ​បំ​ណាច់​ស្រឡាញ់​ពេក​ខ្លាច​នាង​សំលាប់​ខ្លួន​នោះ​រូប​គេ​ក៏​លេបថ្នាំនោះ​ទៅ ​ហើយក៏​មាន​អាកា​រ​វិលមុខ​ក្អួត​​រួច​សន្លប់​បាត់​ទៅ ។

យុវជន​រូប​នោះ​បាន​បន្ដ​ថា ចំពោះ​រឿង    ​ចន្ទ្រា​នោះមិន​​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​នឹង​គ្នា​ទេ ហើ​យក៏​​មិន​ដែល​ប្រាប់​​ពី​មុន​មក​ដែរ ឆ្ងល់​ណាស់​ហេតុ​អ្វី​បានជា​រូប​នាង​លេបថ្នាំ​សំលាប់​ខ្លួន​តាម​ក្រោយ​បែបនេះ​ទៅ​វិញ ?

ចំណែកឯ​តួអង្គ​ខាង​ស្រី​ដែល​សល់​ពី​សេចក្ដី​ស្លាប់​គឺ​ស៊ុន ចា​ន្នី​ បាននិយាយ​ថា ​ការ​ស្លាប់​របស់​ចន្ទ្រាពិតជា​កើតឡើង​ដោយ​ស្នេហា​ត្រីកោណ ទើប​រូប​នាង​សម្រេចចិត្ដ​លេបថ្នាំ​បំពុល​សំលាប់​ខ្លួន​តាម​ពីក្រោយពួក​នាង​បែប​ហ្នឹង ព្រោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ចន្ទ្រា​បាន​សារភាព​​ថា ​នាង​​ពិត​ជា​ស្រឡាញ់​បងទីខ្លាំង​ណាស់​ ទោះ​ដឹង​ថា​​​​នាង​​និង​​ឈ្មោះ​ទី​​ជា​គួរ​សង្សា​នឹង​គ្នាក៏ដោយ ។

នាង​បាន​បញ្ចា​ក់​ទៀត​ថា ដោយសា​រឪពុក​ជេ​រ​ស្ដី​ពេក​ទើប​នាង​ចង់​ធ្វើ​អត្ត​​ឃាត​ក៏​បាន​​ទៅ​ទិញ​ថ្នាំបំពុល​សត្វ​ពី​ផ្ទះ​មួយ​នៅ​ភូមិ​អូរ ប៉ុន្ដែ​មិន​ទាន​់​បាន​លេប​ផង ស្រាប់​តែ​បងទីគាត់​កញ្ឆក់​កញ្ចប់​ថ្នាំ​បាន​មុន​រួចក៏​លេប​តែ​ម្ដង​ ។​ ​​ភ្លាម​ៗ​នោះ​រូប​នា​ងក៏​​សម្រេចចិត្ដ​លេប​តាម​ពីក្រោយ ហើយ​ប្រមាណ​ជា​២ទៅ៣​នាទីក៏​លែង​ដឹងខ្លួន លុះ​ដឹង​ខ្លួន​ស្រាប់​តែ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ​នេះ​តែ​ម្ដង​។

គូ​សង្សា​រ​ដែល​រួច​ផុត​ពី​សេចក្ដីស្លាប់​នោះ​ គឺ​សាត ទី និ​ងស៊ុន ចា​ន្នី ក៏បាន​រៀបរាប់​​ប្រាប់​​ពី​ប្រវត្ដិ​​ស្នេហា​របស់​ពួ​ក​គេ​យ៉ាង​ដូច្នេះ​ថា ​ពន្លក​ស្នេហា​រវាង​រូបគេ​ទាំង​ពីរ​បាន​កើត​ឡើងជា​យូរ​​ខែ​មក​ហើយ ​គឺ​ចាប់តាំងពី​រដូវរំហើយ​ឆ្នាំទៅ​មិ​ញ នៅ​គ្រា​ដែល​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ​រួម​គ្នា​នៅ​ឯ​ខេត្ដ​បាត់ដំបង​មក​ម្ល៉េះ ។ ដោយ​ពុំ​បានដឹង​ថា   ​ច​ន្ទ្រា​ដែល​ជា​ប្អូនស្រី​ជីដូនមួយចាប់ចិត្ដ​ស្រឡាញ់​ភាគី​ខាង​ប្រុស​នោះ​ទេ ទើបតែ​ពេល​ថ្មី​ច​ន្ទ្រា​បាន​ធ្លាយ​និយាយ​​ការ​ពិត​។

ដោយ​អង្គុយ​នៅ​លើ​គ្រែ​នៃ​អគារ​សង្គ្រោះ​បន្ទាន់​និ​ង​ក្បែរ​បុរសកំពូល​ស្នេហ​៍​របស់​ខ្លួន​​ចា​ន្នី​បាន​រៀ​បរាប់​ប្រាប់​បន្ដ​ថា ទំនាក់ទំនង​ស្នេហ៍​រវាង​  រូ​ប​ខ្ញុំ​ជាមួយ​បងទីពុំ​មានការ​បើកចំហរ​ពេក​ទេ    សូ​ម្បី​តែ​ឪពុក​ម្ដាយទាំង​សងខាង​ក៏មិន​បានដឹង​ដែរ​ គឺ​រៀងរាប​់​ពេល​ពួក​យើង​បាន​សន្ទនា​គ្នា​​​បញ្ជាក់​​​នូវ​ទឹកដម​ស្នេហា​តាម​រយៈ​ទូរ​សព្ទ័​តែ​ប៉ុណ្ណោះ​​។

ពេលវេលា​បាន​រំកិល​ទៅ​មុខ​អស់​រយៈកាល​ជាង​មួយ​ឆ្នាំ​ បាន​នាំ​ពួក​គេ​ទៅ​ដល់​ចំណុច​ខ្ពស់​បំផុត​នៃ​បណ្ដូល​ស្នេហា ហើយ​សច្ចា​ផ្សង​ថា​ ជាតិ​នេះ​មិន​ព្រាត់​គ្នា​សោះឡើយ​ បើ​ទោះជា​មាន​ឧបសគ្គ​​មក​រារាំង​ក៏មិនអាច​បំបែកពួក​គេ​ចេញពី​គ្នា​បាន​ដែរ​។

ប្រធាន​ផ្នែក​រ​​អគារ​សង្គ្រោះ​បន្ទាន់​ជំងឺទូ​ទៅ​ លោកស៊ុំ ពុទ្ធ​ផ​ន កាលពី​ព្រឹក​ថ្ងៃ​ទី១៤ កក្កដា​នេះ ​បាន​ថ្លែង​ថា ​ជន​រង​គ្រោះ​ដោយសារ​ទ​ង្វើ​ដ៏ឆោត​ល្ង​ង់​ទាំង​បី​នាក់​ពិត​ជា​បាន​លេបថ្នាំបំពុល​សត្វ​​មែន​​គឺ​ម្នាក់​ក្នុង​ចំណោម​​ហ្នឹង​បាន​ស្លាប់​ទៅ​ហើយ ដោយ​សា​រ​ជាតិ​ថ្នាំ​ជ្រាប​ចូល​ច្រើន​ពេក ហើយ​ពីរទៀត​រួច​ផុត​ពី​សេចក្ដីស្លាប់​និ​ង​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ល្ងាច​នេះ ៕