ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋចង់ឲ្យមានហាងនំបញ្ចុក នៅអាកាសយានដ្ឋានអន្តជាតិថ្មី

9 ម៉ោង មុន

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ដែល​ទើប​បើក​ដំណើរការ នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​ពលរដ្ឋ​គិត​ថា ប្រសិនបើ​អាច​លៃលក​ទុក​ទីកន្លែង​បន្តិច ឬ​មាន​ហាង​ដែល​មាន​បញ្ជី​ម្ហូប​នំ​បញ្ចុក​ខ្មែរ វា គឺជា​ការ​លើក​ស្ទួយ​អាហារ​ប្រពៃណី និង​កសាង​យីហោ​ខ្មែរ​ឲ្យ​បរទេស​បាន​ស្គាល់…

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ដែល​ទើប​បើក​ដំណើរការ នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​ពលរដ្ឋ​គិត​ថា ប្រសិនបើ​អាច​លៃលក​ទុក​ទីកន្លែង​បន្តិច ឬ​មាន​ហាង​ដែល​មាន​បញ្ជី​ម្ហូប​នំ​បញ្ចុក​ខ្មែរ វា គឺជា​ការ​លើក​ស្ទួយ​អាហារ​ប្រពៃណី និង​កសាង​យីហោ​ខ្មែរ​ឲ្យ​បរទេស​បាន​ស្គាល់ ។

មតិ និង​គោល​គំនិត​នេះ​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម បាន​កំពុង​តែ​ផ្សព្វផ្សាយ និង​ចែករំលែក​ជា​បន្តបន្ទាប់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មុន​ពេល​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​កសាង​តម្លៃ​១,៥​ពាន់​លាន​ដុល្លារ​បើក​ដំណើរការ ។

រូបតំណាងដោយ AI

អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​ដែល​មាន​គណនី សូ​រី​ដា បាន​លើក​ឡើង​ថា នំ​បញ្ចុក​ខ្មែរ​គួរតែ​មាន​លក់​នៅ​ព្រ​លាន​យន្តហោះ​ថ្មី ដោយ​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​របស់​ខ្មែរ​ឱ្យ​បាន​ច្រើន​ជាង​ហ្វឺ​រ តុ​ម​យ៉ាំ មី​កូរ៉េ ចិន បារាំង អ៊ី​តា​លី​… ជាដើម ។

ដោយឡែក អ្នកលេង​ហ្វេ​ស​បុក​ម្នាក់​ទៀត​ឈ្មោះ សា​មឺ​ឌី ក៏​បាន​បន្ថែម​ថា ពិតមែន​ហើយ គួរ​មាន​រៀបចំ​លក់​បែប​វិជ្ជាជីវៈ​ពិតប្រាកដ មាន​ឯកសណ្ឋាន រៀបចំ​លក់​ក្នុង​ព្រ​លាន​តាម​បែបបទ​វប្ប​ធ​ម៍ តំណាង​ខ្មែរ ។

រូបតំណាងដោយ AI

បន្ទាប់​មក​ក៏​មាន​គណនី​មួយទៀត ដែល​មានឈ្មោះ​ថា ពិសី បាន​បន្ថែម​ថា ក្រៅពី​នំ​បញ្ចុក​ក៏​គួរ​មាន​ហាង​មួយ​មាន​លក់​ម្ហូប​ខ្មែរ​សុទ្ធ បាយ​សាច់​ជ្រូក បបរ​ត្រី នំ​បញ្ចុក លត​ឆា ជាដើម ។

អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ បាន​បើក​ដំណើរការ​ហើយ ក្រោយ​ពេល​ចំណាយពេល​សាងសង់​អស់​១,៥​ពាន់​លាន​ដុល្លារ នៅ​លើ​ផ្ទៃដី​សរុប​២.៦០០ ហិ​កតា ។

តាម​ផែនការ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ត្រូវ​បាន​សាង​ឡើងជា​បី​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ មាន​ផ្លូវ​រត់​ចម្ងាយ​៤​គីឡូម៉ែត្រ​នឹង​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ​ជាង​១៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ។

ក្នុង​ដំណាក់កាល​ទី​ពីរ ការ​បន្ថែម​ផ្លូវ​រត់​ពីរ​បន្ថែម​ទៀត​នឹង​បង្កើន​សមត្ថភាព​អ្នកដំណើរ​ដល់​៣០​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខណៈ​ដំណាក់កាល​ទី​បី អាកាសយានដ្ឋាន​នេះ​នឹង​ពង្រីក​បន្ថែម​ទៀត​ជាមួយនឹង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវរ​ត់ទី​បី ដែល​អាច​ទទួល​អ្នកដំណើរ​បាន​រហូត​ដល់​៤៥​លាន​នាក់​នៅ​ឆ្នាំ​២០៥០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ