ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ឃាត់ខ្លួននិង​ប​ញ្ជួ​ន​អ្នកបើកបរ​ម៉ូតូ PCX ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរា.ចរ.ណ៍​ក្រោម​ស្ពាន​ជ្រោយ​ចង្វារ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លា.ប់​បញ្ជូន​ទៅ​តុលាការ​ត្រូវ ឬ​ខុស?

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រឿងរ៉ាវ​ក្តៅ​គគុក​មួយ​​ដែល​កំពុង​ត្រូវ​បាន​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វា ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់ រហូត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តារា​សម្តែង​មួយ​រូប​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកPCX និង​ចុង​ក្រោយ​សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។ ​ការ​សម្រេច​របស់​សមត្ថកិច្ច​ក្នុង​ការ​បញ្ជូន​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ​ ៖ រឿងរ៉ាវ​ក្តៅ​គគុក​មួយ​​ដែល​កំពុង​ត្រូវ​បាន​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វា ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់ រហូត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តារា​សម្តែង​មួយ​រូប​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាកPCX និង​ចុង​ក្រោយ​សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

​ការ​សម្រេច​របស់​សមត្ថកិច្ច​ក្នុង​ការ​បញ្ជូន​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​នោះទទួល​បាន​ទាំង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ស្រប​ពេល​មាន​មតិ​ខ្លះ​លើក​ឡើងការ​ឃាត់ខ្លួន និង​ប​ញ្ជូន​​អ្នកបើកបរ​ម៉ូតូ PCX ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ស្ពាន​ជ្រោយចង្វារ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ទៅ​តុលាការ គឺ​ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី​ហើយ ព្រោះ​សមត្ថកិច្ច​ប៉ូលិសពុំំ​មាន​សិទ្ធិ​ដោះ​លែង​ជនសង្ស័យ ឬ​នរណា​មា្ន​ក់​ពាក់ព័ន្ធ​សំណុំរឿង​ណាមួយ​នោះ​ទេ​។

ងាក​មក​បងប្អូន​មហាជន​ ដែល​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​វិញ បាន​រិះគន់​ខ្លាំង​ៗ​ថា ជុំវិញ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ប​ញ្ជួ​ន​អ្នកបើកបរ​ម៉ូតូ PCX ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ​បញ្ជូន​ទៅ​កាន់​តុលាការ «​ជា​រឿង​អយុត្តិធម៌​ណាស់​» ព្រោះ​គ្រោះថ្នាក់​នេះ បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1KO-1318 បើកបរ​ក្នុង​ល្បឿន​លឿន មក​បុក​ជាមួយ​ម៉ូតូ PCX និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ស្លាប់​ខ្លួនឯង​។ ចំណែក​បងប្អូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ទៀត​បាន​ពោល​ថា «​ក្នុង​លោក​យើង​នេះ​មានរឿង​អយុត្តិធម៌​ម្លេះ​បើកបរ​ម៉ូតូ​លឿន​ខ្លួនឯង​ហើយ​មក​បុក​គេ​ទៀត​ហើយ​ស្លាប់​ខ្លួនឯង​សោះ ​ហើយគ្នា​មិនដឹង​អី​បែរមក​ជាប់​ទោស​ទៅ​វិញ » ជាដើម​។

ទន្ទឹម​នឹង​នោះ​ផង​ដែរ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ ក៏​កំពុង​ទាមទារ​ឱ្យ​សមត្ថកិច្ច ឬ​តុលាការ​ដោះ​លែង​អ្នកបើកបរ​ម៉ូតូ PCX វិញ​។ ក៏​ប៉ុន្តែ បើ​តាម​នីតិវិធី​នៃ​ការ​អនុវត្ត​ច្បាប់ គឺ​ប៉ូលិស ឬ​នគរបាល​យុត្តិធម៌ ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ដោះ​លែង​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ទេ មិន​ថា​បទល្មើស​ព្រហ្មទណ្ឌ មជ្ឈិម ឬ​លហុ​ឡើយ​។

យ៉ាងណាមិញ នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​មាន​បងប្អូន​ខ្លះ​បាន​ចូលរួម​យោបល់​ថា ការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​អនុវត្តន៍​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ បើ​ទោះបីជា​អ្នក​ស្លាប់ (​ជន​រង​គ្រោះ​) បើកប​រលើស​​ល្បឿន​កំណត់ និង​មិន​បាន​ពាក់មួក​សុវត្ថិភាព​ក្តី តែ​គាត់​នៅ​លើ​ផ្លូវត្រង់ ខណៈ​អ្នកបើកបរ​ម្នាក់​ទៀត គឺ​បើកបរ​លើ​ផ្លូវ​ចរាចរណ៍​ផ្លូវ​អក្សរ T រួច​បត់​ទៅ​ចូល​ផ្លូវ​ខាងគេ​ ។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​បាន​និយាយ​ថា «បើ​ខុសផ្លូវ​ចរាចរណ៍ ត្រូវ​គិត​ឡើង​វិញ ចឹ​ង​ជា​មេរៀន​សម្រាប់​អ្នក​ជិះ​បញ្ច្រាស កុំ​គិត​ថា​ មិន​អី​តែ​ពេល​អី​គឺ​បែប​នេះ» ។

​សូម​បញ្ជាក់​ផង​ដែរ​ថា បើ​យោង​តាម​សេចក្តី​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​២៣ និង​៣៩​នាទី​យប់​ត្រង់​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ ផ្លូវ​ទន្លេសាប ប្រសព្វ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​Honda PCX ពណ៌​ប្រ​ផះ ផ្លា​ក​លេខភ្នំពេញ​1IO-4137 ជាមួយ​ម៉ូតូ Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខភ្នំពេញ 1KO-1318 បណ្តាល​ឲ្យ​អ្នក​បើ​ក​ម៉ូតូ Honda C125 ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ជុំវិញ​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បើ​តាមអធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​សន្និដ្ឋាន​ថា អ្នក​បើក​ម៉ូតូ​Honda PCX បើក​ចេញពី​ផ្លូវ​បាត់​សិទ្ធិ (​ផ្លូវ​អក្ស​T) ខណៈអ្នក​បើក​ម៉ូតូ Honda C125 (​ជន​រង​គ្រោះ​បាត់បង់​ជីវិត​) បើកបរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។ ​

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ លោក ស៊ិ​ន រក្សា ព្រះរាជអាជ្ញា​រងប្រចាំ​ខណ្ឌ​ជ្រោយចង្វារឱ្យ​ឃាត់​អ្នក​​បើ​ក​ម៉ូតូ​PCX ឈ្មោះ នាង សុ​ភ័ក្ត្រ​បញ្ញា នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង០៨ និង​០០​នាទី ​។ ​បន្ទាប់​មក កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​បាល​ចរាចរណ៍​ផ្លូវគោកបញ្ជូន​សំណុំរឿងវត្ថុ​តាង និង​អ្នកបើក​​ម៉ូតូ​ម៉ាក​Honda PCX ឈ្មោះ នាង សុ​ភ័ក្ត្រ​បញ្ញា ភេទ​ប្រុស អាយុ៣០​ឆ្នាំ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៤ និង៣៣​នាទី​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

តាម​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ សមត្ថកិច្ច​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

បើ​និយាយ​ដល់​ចំណុច «​ការ​ឃាត់ខ្លួន» តាម​ច្បាប់​ គឺ​មន្ត្រី​នគរបាល​យុត្តិធម៌​អាច​ធ្វើការ​ឃាត់ខ្លួន​ក្នុង​ករណី​បទល្មើស​ជាក់ស្តែង និង​ការ​ស៊ើបអង្កេត​បឋម ករណី​នេះ​​ ​គឺជា​វិធាន​បង្ខិតបង្ខំ​ដែល​ច្បាប់​បាន​កំណត់​ជា​ធរមាន​ ។ ​​ហេតុ​ដូច្នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​ចាំបាច់​នៃ​ការ​ស៊ើបអង្កេត មន្ត្រី​នគរបាល​យុត្តិធម៌​ជា​អាជ្ញា​ធរមាន​អំណាច​ក្នុង​ការ​សម្រេច​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់ ឬ​ច្រើន ដែល​ត្រូវ​បាន​សង្ស័យ​ថា​ បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស ហើយ​ក៏​អាច​ឃាត់ខ្លួន​រាល់​បុគ្គល​ដទៃ​ទៀត​​ ដែល​អាច​ផ្ដល់​ព័ត៌មាន​ស្ដី​អំពី​រឿងហេតុ​បាន​ផង​ដែរ ប្រសិនបើ​បុគ្គល​ទាំងនោះ​ប្រកែក​មិន​ព្រម​ផ្ដល់​ព័ត៌មាន ដោយ​មានការ​យល់ព្រម​ជា​លាយលក្ខណ៍អក្សរ​ពី​ព្រះរាជអាជ្ញា​ ទើប​អាច​ធ្វើការ​ឃាត់ខ្លួន​បាន ​។​

ការ​ឃាត់ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ពី​បុគ្គល​ដែល​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​ឃាត់ខ្លួន​នោះ​ ។ ក្នុង​ករណី​បទឧក្រិដ្ឋ ឬ​បទ​ម​ជ្ឃឹ​ម​ជាក់
ស្តែង គ្រប់​បុគ្គល​ទាំងអស់​មាន​សិទ្ធិ​ចាប់ខ្លួន​ជនល្មើស ហើយ​ប្រគល់​ជូន​មន្ត្រី​នគរបាល​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន ដោយ​មាន​កំណត់ហេតុ​ឃាត់ខ្លួន និង​ប្រាប់​ជនល្មើស​ឲ្យ​បានដឹង​ពី​មូលហេតុ​នៃ​ការ​ឃាត់ខ្លួន ។ ​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ជន​ទាំងនោះ​ ធ្វើការ​ចាប់ខ្លួន​ជនល្មើស ដោយ​មិន​បាន​បញ្ជូន​ជនល្មើស​ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌​ដើម្បី​ធ្វើការ​ឃាត់ខ្លួន ឬ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជនល្មើស នោះ​ជន​បង្ក​និង​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​តាម​កម្រិត​នៃ​អំពើ​របស់​ខ្លួន ។

​យោង​តាម​មាត្រា​៩៦​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៅ​ពេល​ដែល​មានការ​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់ នគរបាល​យុត្តិធម៌​​ត្រូវ​រាយការណ៍​ភ្លាម​ជូន​ទៅ​ព្រះរាជអាជ្ញា ព្រមទាំង​ត្រូវ​បញ្ជូន​គ្រប់​ភស្តុ​តាង​ទាំង​អស់​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​នោះ​ផង​ដែរ​។ ​

​យ៉ាងណាមិញ សមត្ថកិច្ច​ប៉ូលិស​យុត្តិធម៌​ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ដោះ​លែង​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ណាមួយ​នោះ​ទេ​ ។ ដូច្នេះ​ ការ​បញ្ជូន​ជនសង្ស័យ និង​សំណុំរឿង​ទៅ​តុលាការ​ការ​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ជា​រឿង​ត្រឹមត្រូវ​ ។ ​

​បើសិនជា​តុលាការ​រក​មិនឃើញ​មាន​កំហុសនោះ​ តុលាការ​លោក​នឹង​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ និង​អនុវត្ត​តាម​ច្បាប់ និង​ភាព​ចាំបាច់​ជាក់ស្តែង បើ​រក​មិនឃើញ​កំហុស​ប្រាកដ​ណាស់ ការ​ដោះ​លែង​ពិតជា​មាន​ដោយ​ផ្អែក​លើ​ក្រប​ខណ្ឌ​ច្បាប់​ជា​ធរមាន ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ