ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ព្យុះ​ទី​១៦​ឈ្មោះ (Tapah)នឹង​ធ្វើ​ឱ្យ​​មាន​ភ្លៀង​ធ្លាក់ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់​ពី​ថ្ងៃ​៩ ​ដល់​១១​ កញ្ញា

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាន​រង​ឥទ្ធិពល​ព្យុះ​ទី​១៦​ឈ្មោះ (Tapah)​ជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​​មាន​ភ្លៀង​ធ្លាក់ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ ។…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាន​រង​ឥទ្ធិពល​ព្យុះ​ទី​១៦​ឈ្មោះ (Tapah)​ជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​​មាន​ភ្លៀង​ធ្លាក់ ផ្គរ រន្ទះ និង​ខ្យល់
​កន្ត្រាក់​ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានអំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា វិ​សម្ពាធ​ទាប​ដែល​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១៦​ ឈ្មោះ​តា​ប៉ា​ដស (Tapah) T2516 ក្នុង​ឆ្នាំ​២០២៥ មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​។ គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​តា​ប៉ាស​នេះ ពុំ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​ ។

ក្រសួង​បាន​លើក​ឡើង​ថា​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥​នៅ​តំបន់​វាលទំនាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់ បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​៤៥%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។​ខ្យល់​បក់ មក​ពី​ទិសបស្ចិម និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ក្រចេះ ស្ទឹង​ត្រែង ស្ទឹង​ត្រែង រតនគិរី រតនគិរី មណ្ឌលគិរី ម ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥០%​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់ បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់ កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៤០%​។​រលឹក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ