ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​មេគង្គ​ក្រចេះ​បើក​ឱ្យ​​ពល​រដ្ឋ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ដូច​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥​ នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ជា​បណ្តោះអាសន្ន​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ…

រាជធានី​ភ្នំពេញ​ ៖ ដូច​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥​ នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ បាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ជា​បណ្តោះអាសន្ន​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨-២៨ ខែកញ្ញា ឆ្នាំ​២០២៥​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​​សាធារណ​និង​ដឹក​ជញ្ជូន​។

ចំពោះ​ការ​បើក​ដំណើរ​ស្ពាន ​ត្រូវ​បានឯកឧត្តម​ ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨ កញ្ញា ឆ្នាំ​២០២៥​ថា ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​អនុ​ញ្ញាត​រួម​មាន​ ​អ្នកដំណើរ​ថ្មើរជើង ទោចក្រយានយន្ត រថយន្ត​ធុន​តូច និង​រថយន្ត​ទេសចរណ៍​ចាប់ពី​១២​កៅអី​ចុះ​ ។ ចប់​ការ​អនុ​ញ្ញត​ឱ្យ​ឆ្លងកាត់​ដូច​កាលបរិច្ឆេទ​ខាងលើ ក្រុមការងារ​ការដ្ឋាន​នឹង​បន្ត​បិទ ដើម្បី​បង្ហើយ​កិច្ចការ​ការដ្ឋាន​មួយ​ចំនួន​តាម​បច្ចេកទេស​សាងសង់​ ។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​សម្រេចការ​សាងសង់​បាន​៩៨,១៣%​ហើយ ខណៈ​ដែល​គម្រោង​ទាំងមូល​រួម​មាន​៖ គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​សម្រេច​វឌ្ឍនភាព​ជា​រួម​៨៧,១៣%​។ ក្នុង​ពេល​បើក​ឱ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​នេះ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​សណ្តាប់ធ្នាប់ គោរព​ល្បឿន​កំណត់ និង​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ដែល​ប្រចាំការ​សម្រួល​ចរាចរណ៍​នៅ​ទីតាំង​នោះ​។

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។ ស្ពាន​នេះ មាន​ទីតាំង​ត្រើយ​ខាងកើត​ស្ថិត​នៅ​ត្រង់​ភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច ស្ថិត​នៅ​ត្រង់​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​។

ស្ពាន​នេះ​ស្ថាបនា​ឡើង​មានមុខ​កាត់​ទទឹង​ជាង ១៣​ម៉ែត្រ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២​គន្លង​ទៅ​-​មក ,​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយាន​ចំនួន​២​គន្លង​ទៅ​-​មក និង​ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង​ទៅ​-​មក ប្រវែង ១​ម៉ែត្រ និង​បង្កាន់ដៃស្ពាន​សងខាង​។ ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង​ជិត ៣២​គីឡូម៉ែត្រ រួម​មាន​៖ ផ្លូវ​ត​ភ្ជាប់​ពី​ក្បាល ស្ពាន​មាន​ប្រវែង​ជាង ១៥​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ នៅ​ក្នុង​ក្រុង​ក្រចេះ មាន​ប្រវែង​ជាង ១៦​គីឡូម៉ែត្រ​។ ខ្សែ​ផ្លូវ​ទាំងនេះ​សាងសង់​ពង្រីក និង​លើក​កម្រិត គុណភាព​ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC) កម្រាស់ ៧​សង់ទីម៉ែត្រ​ដូច​គ្នា​។

ក្នុង​នោះ​ កំណាត់​ផ្លូវ៤​ខ្សែ​ប្រវែង​ជិត២៧​គីឡូម៉ែត្រ ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី៩​ម៉ែត្រ រហូត​ដល់ ១៣​ម៉ែត្រ លើ​តួ​ផ្លូវ​ចាប់ពី១១​ម៉ែត្រ រហូត​ដល់​ជិត២០​ម៉ែត្រ និង​កំណាត់​ផ្លូវ​១​ខ្សែ ប្រវែង​ជាង៥​គីឡូម៉ែត្រ ពង្រីក​ទទឹង១៩​ម៉ែត្រ លើ​តួ​ផ្លូវ៣០​ម៉ែត្រ ដែល​មាន​គន្លង​ផ្លូវ ​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍​ចំនួន៤​គន្លង ដែល​២​ទៅ​២​មក​, ​គន្លង​ផ្លូវ​ សម្រាប់ទោ​ចក្រយាន​ចំនួន​២​គន្លង ដោយ​១​ ទៅ​១​មក​ និង​មាន​សួន ពុះ​ទ្រូងផ្លូវ​នៅ​ចំ​កណ្តាល​ប្រវែង​៤​ម៉ែត្រ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ