រាជធានីភ្នំពេញ ៖ ក្មេងទំនើង២ក្រុម រហស្សនាម DC (ក្រុមដើមឆត្រ័) និងក្រុម MT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនចំនួន១១នាក់ បន្ទាប់ពីបង្ក ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា។
តាមនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ឃាត់ខ្លួនក្មេងទំនើង២ក្រុម សរុប១១នាក់។
តាមនគរបាលអោយដឹងទៀតថា ក្រុមទី០១: រហស្សនាមក្រុមDC(ក្រុមដើមឆត្រ័)បង្កឡើងចំនួន០៦នាក់ ៖១-ឈ្មោះ ឆៃ វិច្ឆិកាភេទប្រុស អាយុ១៤ឆ្នាំ, ២-ឈ្មោះ រ៉ា វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ,៣-ឈ្មោះ ប៉ុន វិចិត្រ ភេទប្រុស អាយុ១៤ឆ្នាំ មុរបរសិស្ស,៤-ឈ្មោះ វៀន បញ្ញាយ៉ារាជ ភេទប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស ,៥-ឈ្មោះ ផុន ម៉េងហួត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរលាងឡាននិង៦-ឈ្មោះ ញ៉ែម វង្សា ភេទប្រុស អាយុ៤៤ឆ្នាំ មុរបរលក់ដូរ។
ក្រុមទី២: រហស្សនាមក្រុមMT+BCK (ក្រុមប្លុកថ្នាំ+ក្រុមបឹងឈូក)បង្កឡើងចំនួន០៥នាក់៖
១-ឈ្មោះ ឡាយ ហៃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស,២-ឈ្មោះ ទេស លីម៉េង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស,៣-ឈ្មោះ ហៃ យ៉ាកូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស,៤-ឈ្មោះ ង៉ែត គីមសេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សនិង៥-ឈ្មោះ អ៊ុក សេរីរិទ្ធរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកសម្ភារៈរួមមាន: ដុំថ្មចំនួន០២ដុំ, ទូរស័ព្ទ ចំនួន០៧គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ទឫស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែកព័តមាននេះ