ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ចូល​គេង​ម៉ោង​ប៉ុន្មាន ទើប​កូន​លូតលាស់​ល្អ?

1 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ម៉ោង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចូល​គេង ទើប​ល្អ​ចំពោះ​សុខភាព​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ថ្វី​ត្បិត​តែ​គ្រូពេទ្យ​ថា​អ្នក​ម្តាយ​អាច​គេង​ចាប់ពី​៨​ដល់​៩​ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។ ប៉ុន្តែ​ក្នុង​ដំណាក់​កាលនោះ ជា​ពេល​ដែល​អ្នក​ចាញ់កូន​ខ្លាំង ហើយ​ញ៉ាំ​មិនសូវ​ចូល…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ម៉ោង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចូល​គេង ទើប​ល្អ​ចំពោះ​សុខភាព​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ថ្វី​ត្បិត​តែ​គ្រូពេទ្យ​ថា​អ្នក​ម្តាយ​អាច​គេង​ចាប់ពី​៨​ដល់​៩​ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។ ប៉ុន្តែ​ក្នុង​ដំណាក់​កាលនោះ ជា​ពេល​ដែល​អ្នក​ចាញ់កូន​ខ្លាំង ហើយ​ញ៉ាំ​មិនសូវ​ចូល ព្រមទាំង​គេង​មិនសូវ​លក់​។ ដូចនេះ ក្នុង​ដំណាក់កាល​នេះ អ្នក​អាច​គេង​លើស​ពី​៩​ម៉ោង​បាន ដើម្បី​គេង​បាន​គ្រប់គ្រាន់ ទើប​ល្អ​ចំពោះ​កូន​ក្នុង​ផ្ទៃ និង​អ្នក​។ ចំណែក​ក្នុង​ដំណាក់កាល​កណ្តាល​នៃ​ការ​មាន​ផ្ទៃពោះ ស្មារតី​អ្នក​ម្តាយ​ប្រែជា​ល្អ ហើយ​អ្នក​ម្តាយ​ប្រែជា​ញ៉ាំ​បាន​ច្រើន​ជាង​មុន​។ ដូចនេះ អ្នក​ម្តាយ​ក្នុង​មួយ​យប់​គេង​បាន​ពី​៦​ដល់​៧​ម៉ោង គឺ​គ្រប់គ្រាន់​ហើយ​។

នៅ​ពេល​ដែល​ដល់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ជា​ពេល​ដែល​អ្នក​គេង​មិនសូវ​បាន​ហើយ ព្រោះ​អ្នក​ម្តាយ​អាច​នឹង​ចាប់ផ្តើម​បត់ជើងតូច​ច្រើន រមួលក្រពើ ព្រមទាំង​អាកា​រៈ​ជា​ច្រើន​ទៀត ដែល​រំខាន​ដល់​ការ​គេង​របស់​អ្នក​ម្តាយ​។ ទោះបីជា​អ្នក​ម្តាយ​គេង​មិន​លក់​យ៉ាងណា ក៏​ត្រូវ​តែ​ចូល​គេង​មុន​ម៉ោង​១០ ហើយ​ធ្វើ​យ៉ាងណា​គេង​ឲ្យ​បាន​យ៉ាងតិច​៥​ម៉ោង​ក្នុង​មួយ​យប់ ទើប​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ