ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព​ ណែនាំ​យុវជន​ខ្មែរ​ឱ្យ​​គិតដល់​ជំនាញ​ឆាប់​បាន​លុយ

11 ម៉ោង មុន
  • ភ្នំពេញ

នៅ​មុន​ពេល​ដែល​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រកាស​លទ្ធផល សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ជា​គ្រូសូត្រស្តាំ វត្ត​និគ្រោធ​វ័ន ហៅ​គល់​ទទឹង បាន​មាន​ថេរ​ដិ​កា​ឲ្យ​យុវជន​ និង​យុវតី​ រិះគិត​អំពី​ការងារ​ជំនាញ​ប​ច្ចេ​កទេស…

នៅ​មុន​ពេល​ដែល​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រកាស​លទ្ធផល សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ជា​គ្រូសូត្រស្តាំ វត្ត​និគ្រោធ​វ័ន ហៅ​គល់​ទទឹង បាន​មាន​ថេរ​ដិ​កា​ឲ្យ​យុវជន​ និង​យុវតី​ រិះគិត​អំពី​ការងារ​ជំនាញ​ប​ច្ចេ​កទេស ។

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​បញ្ញវន្ត​សង្ឃ មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ ដែល​តែង​ចែករំលែក​ពី​ព្រះធម៌​អប់រំ​ផ្លូវចិត្ត​ដល់​ពុទ្ធបរិស័ទ​ចាស់​ក្មេង​បាន​លើកទឹកចិត្ត ឲ្យ​យុវវ័យ​ក្រឡេក​មើល​ និង​ផ្តល់​តម្លៃ​ដល់​ការងារ​ជំនាញ​បច្ចេកទេស​នេះ ។

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរ​ដិ​ការ​សង្កត់ធ្ងន់​នា​ពេល​ថ្មី​ៗ​នេះ​ថា «កូនក្មួយ​មិន​អាច​បន្ត​ការ​សិក្សា​ទៀត​បាន កូនក្មួយ​គួរ​រៀន​ជំនាញ​បច្ចេកទេស​។ ប្រទេស​យើង​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​។ មាន​ជំនាញ​ពិត​មាន​ចំណូល​ខ្ពស់ » ។

នេះ​គឺជា​ការ​លើកទឹកចិត្ត​មួយ ដែល​សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​ចែករំលែក​នៅ​លើ បណ្តាញ​​សង្គម ខណៈ​ដែល​ប្អូន​ៗ​ជា​យុវជន ​និង​យុវតី​ជាង​១៤​ម៉ឺន​នាក់ បាន​កំពុង​តែ​ទន្ទឹងរង់ចាំ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ដែល​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ខាង​មុខ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ