ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី​ន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​៣

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ចូលរួម​ជា​អធិបតីភាព ជាមួយ ឯកឧត្តម ហ្វឺ​ឌី​ណា​ន់…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ចូលរួម​ជា​អធិបតីភាព ជាមួយ ឯកឧត្តម ហ្វឺ​ឌី​ណា​ន់ រ៉ូ​ម៉ូ​ល​ដេ​ស ម៉ា​កូ​ស ជូ​ញៀ (Ferdinand Romualdez Marcos Jr.) ប្រធា​នាធិបតីនៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៣​សំខាន់​ៗ​ ។

ពិធី​ចុះហត្ថលេខា​ ធ្វើ​ឡើង​នា​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៥​។ ឯកសារ​ដែល​ត្រូវ​ចុះហត្ថលេខា​រួម​មាន​៖ ១-ការ​ផ្លាស់​ប្តូរ​កំណត់​ទូត​នៃ​ការ​ធ្វើ​វិសោធនកម្ម​លើ «​ប្រការ​១៖ វិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​» នៃ​អនុស្សរណៈ​នៃ​ការ យោគយល់​គ្នា​រវាង​នគរបាល​ជាតិ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​នគរបាល​ជាតិ​ហ្វី​លី​ពី​ន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ។

២-អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង គណៈ​ក​ម្មា​ការ​ឧត្តម​សិក្សា​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧត្តម​សិក្សា​។

៣-អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​រវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ