ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌទួលគោក​ ឃាតខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ៨នាក់​ ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់គ្រឿងញៀ.ន

1 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន៨នាក់ ​ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​ បាន​ជួប​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង ​ប្រើប្រាស់​គ្រឿងញៀន​…

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ប្រុស​ស្រី ចំនួន៨នាក់ ​ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​ បាន​ជួប​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង ​ប្រើប្រាស់​គ្រឿងញៀន​ ។

ជនសង្ស័យ​ទាំង ៨​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ៖
១-​ឈ្មោះ មុត សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
២-​ឈ្មោះ ក្រាញ់ គង់​គៀង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
៣-​ឈ្មោះ ម៉ៅ ចាន់​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
៤-​ឈ្មោះ ហេង ហ៊ុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
៥-​ឈ្មោះ ចាន់ វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
៦-​ឈ្មោះ ដួន ដៀ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​
៧-​ឈ្មោះ ប៊ុ​ន សុ​ថា​វី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ
និង​៨-​ឈ្មោះ លី សា​វ៉ុ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ដើម្បីពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​ ​នា​ថ្ងៃ​ទី​៧ ​ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១១:៣០​នាទី​ព្រឹក កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០៨​នាក់ ពី​បទ ​៖ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល ផ្លូវ​លេខ​៥៩២ ក្រុម​ទី​៦៧ ភូមិ​១២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ចបាន​ធ្វើ​តេ​ស្តិ៍​ស្វែងរក​សារធាតុ​ញៀន​ជនសង្ស័យ​ចំនួន​០៨​នាក់​ខាងលើ ជា​លទ្ធផល​មាន​ភាព វិជ្ជមាន (​មាន​សារធាតុ​ញៀន​) ​។ ​បច្ចុប្បន្ន​ ​ជនសង្ស័យ​ចំនួន​០៨​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ