ក្រុមគ្រួសារកីឡាករដេវីដ បេកខាំ ទទួលបានកូនទី៤ ជាកូនស្រីសមតាមបំណង ដែលនាងវិចតូរីយ៉ា បានសម្រាលកាលពីម៉ោង៧និង៥៥នាទីព្រឹកថ្ងៃអាទិត្យ ទី១០ កក្កដា កន្លងមក ម៉ោងនៅសហរដ្ឋអាមេរិក មានទម្ងន់៣,៤៦គីឡូក្រាម មានឈ្មោះថា ហាព័រ សេវេន។ កាលពីមុននេះពួកគេមានកូនប្រុស៣នាក់ គឺប្រូកលីកអាយុ១២ឆ្នាំ រូបេអូ អាយុ៨ឆ្នាំ និងគ្រូសអាយុ៥ឆ្នាំ ។
តាមទីភ្នាក់ងារព័ត៌មានបង្ហើបឱ្យដឹងថា ដេវីដ បេកខាំ ខ្សែបម្រើក្លឹប Los Angeles Galaxy បច្ចុប្បន្នមានអាយុ៣៦ឆ្នាំ ដែលមានអាយុតិចជាងប្រពន្ធ១ឆ្នាំ បានសម្រេចចិត្តបញ្ឈប់ការមានបុត្រស្នងត្រកូលបន្ត។
មនុស្សជំនិតក្នុងគ្រួសារកីឡាករដេវីដ បេកខាំ បង្ហើបឱ្យដឹងថា «បច្ចុប្បន្ននាងវិចតូរីយ៉ា បានតាំងចិត្តយ៉ាងប្រាកដមិនចង់ឆ្លងកាត់អំឡុងពេលពពោះ និងសម្រាលកូនបន្តទៀតទេ ដោយមានកូនប្រុសទាំង៣នាក់ គួរឱ្យស្រឡាញ់ និងមានកូនស្រី ដ៏ស្រស់ស្អាតម្នាក់ទៀតចាត់ទុកថា ក្រុមគ្រួសាររបស់គេមានសមាជិកជាទីស្រឡាញ់គ្រប់គ្រាន់ហើយ» ៕
ចែករំលែកព័តមាននេះ