ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បន្ធូរបន្ថយ​ច្បាប់​ប្រើប្រាស់​កាំភ្លើ.ង ចំ​ពេល​ការ​វា.យប្រហារ​ដោយ​ខ្លាឃ្មុំ​កើនឡើង

9 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ បាន​បន្ធូរបន្ថយ​ច្បាប់​ប្រើប្រាស់​កាំភ្លើង ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នកប្រមាញ់​សត្វព្រៃ​ក្នុង​ការ​ប្រើប្រាស់​កាំភ្លើង​ក្នុង​តំបន់​ដែល​ទទួល​បានការ​អនុញ្ញាត ខណៈ​ការ​សម្រេច​នេះ កើតឡើង​បន្ទាប់​ពី​ឃើញ​ការ​កើនឡើង​ករណី​វាយប្រហារ​ដោយ​សត្វ​ខ្លាឃ្មុំ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន…

ប្រទេស​ជប៉ុន ៖ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ បាន​បន្ធូរបន្ថយ​ច្បាប់​ប្រើប្រាស់​កាំភ្លើង ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នកប្រមាញ់​សត្វព្រៃ​ក្នុង​ការ​ប្រើប្រាស់​កាំភ្លើង​ក្នុង​តំបន់​ដែល​ទទួល​បានការ​អនុញ្ញាត ខណៈ​ការ​សម្រេច​នេះ កើតឡើង​បន្ទាប់​ពី​ឃើញ​ការ​កើនឡើង​ករណី​វាយប្រហារ​ដោយ​សត្វ​ខ្លាឃ្មុំ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ចេញផ្សាយ​។

ខ្លាឃ្មុំ​ព្រៃ​កាន់តែ​ច្រើន​ឡើង​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​លំនៅ​ដ្ឋា​ន​ក្នុង​ប្រទេស​ជប៉ុន ដោយសារ​កត្តា​មួយ​ចំនួន​រួម​ទាំង ការ​ថយ​ចុះ​ចំនួន​ប្រជាជន និង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម​។ ចាប់តាំងពី​ខែមេសា ឆ្នាំ ២០២៥ មនុស្ស​៤​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​ខ្លាឃ្មុំ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​កាលពី​ថ្មី​ៗ​នេះ​លើ​អ្នក​ឡើង​ភ្នំ​ម្នាក់ នៅ​កោះ​ហុ​ក​កៃ​ដូ កាលពី​ខែសីហា និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​។

កាលពី​ខែកក្កដា ស្ត្រី​ម្នាក់​បាន​សន្លប់​បាត់បង់​ស្មារតី បន្ទាប់​ពី​ត្រូវ​បាន​ខ្លាឃ្មុំ​វាយប្រហារ​នៅ​ខាងក្រៅ​ទីតាំង​សម្រាប់​ជន​ពិការ​មួយ​កន្លែង នៅ​ឯ​ជាយក្រុង​គី​តា​គី​តា (Kitaakita) ភាគ​ខាងជើង ប្រទេស​ជប៉ុន​។ នៅ​ខែ​ដដែល​នោះ កីឡាករ​វាយ​កូន​ហ្គោ​ល​ជា​ច្រើ​នាក់​នៅ​ក្នុង​ការ​ប្រកួត​មួយ​បាន​នាំ​គ្នា​រត់​ចេញពី​ទីលាន​ប្រកួត ដោយសារ​ការ​អុកឡុក​ពី​ខ្លាឃ្មុំ​។ កាលពី​ខែមិថុនា ខ្លាឃ្មុំ​១​ក្បាល​ត្រូវ​បានឃើញ​ដើរ​តាម​ផ្លូវ​រត់​ហោះហើរ​សម្រាប់​យន្តហោះ (Runway) នៅ​ឯអាកាស​យានដ្ឋាន​ក្នុង​តំបន់​ផង​ដែរ​។

ប្រទេស​ជប៉ុន​ត្រូវ​បាន​ទទួលស្គាល់​ថា​មាន​ច្បាប់គ្រប់គ្រងអាវុធ​ដ៏​តឹងរ៉ឹង​បំផុត​មួយ ជាមួយ​ការ​ប្រើប្រាស់​កាំភ្លើង​សម្រាប់​ការ​បាញ់ប្រហារ​ត្រូវ​បាន​អនុញ្ញាត បន្ទាប់​ពី​មានការ​យល់ព្រម​ពី​ប៉ូលិស​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា តទៅ មន្ត្រី​ក្រុង និង​ទីប្រជុំជន​អាច​អនុញ្ញាត​ឱ្យ​អ្នកប្រមាញ់​សត្វព្រៃ​អាច​ប្រើប្រាស់​កាំភ្លើង​ពួក​គេ​ក្នុង​ករណី​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​ធានា​ដល់​សុវត្ថិភាព​អ្នកស្រុក​។

អ្នកជំនាញ​បាន​លើក​ឡើង​ថា ចំនួន​ប្រជាជន​នៅ​តាម​ជនបទ និង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​ប៉ះពាល់​ដល់​ការ​ស្វែង​ខ្លាឃ្មុំ​ចំណី និង​ពេលវេលា​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ​នោះ កំពុង​ជំរុញ​ឱ្យ​ខ្លាឃ្មុំ​កាន់តែ​ច្រើន​ភៀសខ្លួន​ចូល​ទៅ​ជិត​ទីក្រុង និង​ទីប្រជុំជន​។ លើស​ពី​នេះ​ទៀត ការ​កើនឡើង​កសិដ្ឋាន​ដែល​គេ​បោះបង់​ចោល​ដោយសារ​តែ​ការ​ថយ​ចុះ​ចំនួន​ប្រជាជន​របស់​ប្រទេស​ជប៉ុន ក៏​ជា​កត្តា​នាំ​ឱ្យ​ខ្លាឃ្មុំ​មក​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ​ផង​ដែរ​។ កត្តា​មួយទៀត​ក៏​ត្រូវ​បាន​មក​មើលឃើញ​ផង​ដែរ ដែល​បង្ក​ឡើង​ដោយ​ការ​កើនឡើង​ប្រជាជន​វ័យ​ចំណាស់ បណ្តាល​ឱ្យ​មានការ​ថយ​ចុះ​ចំនួន​អ្នកប្រមាញ់​សត្វព្រៃ​។

យ៉ាងណាមិញ ការ​ឃើញ​វត្តមាន​ខ្លាឃ្មុំ ក៏​ថែម​ទាំង​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង​តូ​ក្យូ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ តួយ៉ាង កាលពី​ខែ​មុន បុរស​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​ខ្លាឃ្មុំ​វាយប្រហារ ខណៈ​ពេល​ដែល​កំពុង​នេសាទ​នៅ​ទន្លេ​ស្ថិត​នៅ​តំបន់​ភ្នំ​មួយ​នៃ​ដែន​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ទីក្រុង​តូ​ក្យូ​។

បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន NHK បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មានការ​រក​ឃើញ​ខ្លាឃ្មុំ​ចំនួន ៣៩​ក្បាល លេច​វត្ត​មាននៅ​ខាងក្នុង ឬ​ជិត​សាលា​បឋម​សិក្សា អនុ​វិទ្យាល័យ និង​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុងឆ្នាំនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ