ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាញ​ខ្វែវ​កា.ប់​គូ​សត្រូវ​ស្ទើរ​ដាច់.​ក​ស្លា.ប់​ ដើម្បី​បញ្ចប់​គំនុំ​ដ៏​រ៉ាំ​រ៉ៃ

11 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ទៅ​លើ​គូ​​សត្រូវ​ដ៏​ជូ​រចត់​របស់​ខ្លួន​ត្រូវ​ដាច់​ដៃ​ឆ្វេង និង​ស្ទើរ​ដាច់.​ក បណ្ដាល​ឲ្យ​ស្លាប់​​នៅ​លើ​ផ្លូវ កាល​ពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី០២ កញ្ញា នៅ​ចំណុច​​ភូមិ​អង់…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ទៅ​លើ​គូ​​សត្រូវ​ដ៏​ជូ​រចត់​របស់​ខ្លួន​ត្រូវ​ដាច់​ដៃ​ឆ្វេង និង​ស្ទើរ​ដាច់.​ក បណ្ដាល​ឲ្យ​ស្លាប់​​នៅ​លើ​ផ្លូវ កាល​ពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី០២ កញ្ញា នៅ​ចំណុច​​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ​។

​មន្ត្រី​បច្ចេកទេសនៃ​អធិការ​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹង​ថា  ជន​ដៃដល់​ដែល​ត្រូវ​កម្លាំង​ជំនាញ អធិ​ការ​ក្រុង​ឃាត់ខ្លួន​ទាំង​កណ្ដាល​យប់​ឈ្មោះ និល មុន្នី ហៅ​រ៉ា ភេទប្រុស ​អាយុ​៣៩​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ រីឯ​ជន​រង​គ្រោះ​ឈ្មោះ គិ​ន សុ​ឃៀ ភេទប្រុស​ អាយុ​៣៦​ឆ្នាំ រស់នៅ​ជាប់​របង​ផ្ទះ​គ្នា ហើយ​មានមុខ​របរ​មិន​ច្បាស់លាស់​ដូច​គ្នា​ទៀត​ ។

​មន្ត្រី​ជំនាញ​ដដែលបាន​ផ្ដល់​ព័​ត៌​មាន​បឋម​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​កាំបិត​ខ្វែវដេញ​កាប់​​ជន​រង​គ្រោះ​រត់​តាម​ផ្លូវផុត​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​៥០​ម៉ែត្រក៏​កាប់​ត្រូវ​​ជន​រង​គ្រោះជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដេក​ដួល​​ស្លាប់​នៅ​លើ​ផ្លូវ​យ៉ាង​រន្ធត់​ ។ បើ​តាម​ពិនិត្យ​បឋមជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​កាប់​ដាច់​ដៃ​ខាងឆ្វេងចំ​ក​ញ្ចឹ​ង.ក និងស្មារ​ស្ដាំ  តែ​ប៉ុន្មាន​នាទី​ក្រោយ ក៏​ត្រូវ​កម្លាំង​ប៉ុ​ស្ដិ៍​​រដ្ឋបាល និង​កម្លាំង​ជំនាញ អធិការ​ក្រុង​បាត់ដំបង ចុះ​អន្តរា​គម​ន៍​​ឃាត់ខ្លួន​ជប​ដៃដល់​ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ ។

​ដើមចម​នៃ​អំពើ​ «​ឃាតកម្ម​»​ យ៉ាង​សាហាវ​ឃោរ​ឃៅ​នេះ បើ​តាម​ប្រភព​នានានៅ​កន្លែង​កើតហេតុបាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា  ជន​រង​គ្រោះ និង​ជន​ដៃដល់ ជា​អ្នក​នៅ​ក្បែរ​ខាង​ជាប់​របង​ផ្ទះ​គ្នា តែ​អ្នក​ទាំង​០២​នាក់​នេះ មិនសូវ​ត្រូវរ៉ូវ​គ្នា​ទេ​ ។ ​ប្រភព​ពី​សាច់ញាតិ បាន​និយាយ​ថា ថ្មី​ៗ​នេះ​ គេ​ឮ​សូរ​ភាគី​ទាំង​០២​ក៏​ធ្លាប់​ប៉ះ​ទ​ង្គិច​​គ្នា​រឿង​ព្រំ​ដី​ដែរ​ ។

​ក្រៅពី​នេះ​គូ​សត្រូវ​ដ៏​ជូរ​ចត់​ទាំង​០២​នាក់​នេះ ក៏​ធ្លាប់​ផ្ទុះ​ជម្លោះ​នឹង​គ្នា ធ្លាប់​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ​ពាក់ព័ន្ធ​នឹង​រឿង ​«​គ្រឿងញៀន​»​។  ប៉ុន្តែ​នៅ​យប់​កើតហេតុ គេ​ឃើញ​ជន​ដៃដល់​ផឹកស៊ី ហាក់​ស្រវឹង​ទៅ​ហើយ  រីឯ​ជន​រង​គ្រោះ​ក៏​ដូច​ជា​ស្រវឹង​ខ្លះ​ៗ​ដែរ  ហើយ​ក៏​ប៉ះ​សម្ដី​គ្នា​រហូត​ជន​ដៃដល់​ទប់​កំហឹង​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​ជន​រង​គ្រោះតាម​ផ្លូវ​រហូត​ដួល​ស្លាប់​យ៉ាង​រន្ធត់​នៅ​លើ​ផ្លូវ​មុខ​ផ្ទះ ដើម្បី​បញ្ចប់​គំនុំ​ដ៏រ៉ាំ​រ៉ៃ​ ។

​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបងបាន​ប្រាប់​ថា  បើ​តាម​ការ​បំភ្លឺ​នានា​ពី​សាច់ញាតិ និង​សាក្សី​នានា  អំពើ​«​ឃាតកម្ម​» នេះ​ ផ្ដើម​ចេញពី​គំនុំ​រវាង​ភាគី​ទាំង​០២​នាក់ ដែល​មានផ្ទះ​នៅ​ក្បែរ​គ្នា​ ។ ប៉ុន្តែ​យ៉ាងណា ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​ហើយ​។  ពេល​នេះ​កំពុង​សួរនាំ​ចាត់ការ​តា​នីតិវិធី​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ