ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំ​បច្ចេកទេស​ដល់​ប្រធាន អនុ​ប្រធាន​ក្រុម​កំណែ​ តាម​មណ្ឌល​កំណែ​មុខវិជ្ជាទាំង១០

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ​ថា ៖ ប្រធាន អនុប្រធាន​តាម​មណ្ឌល​កំណែ​ទាំង​១០ បាន​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ​ថា ៖ ប្រធាន អនុប្រធាន​តាម​មណ្ឌល​កំណែ​ទាំង​១០ បាន​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស ដើម្បី​ត្រៀម​រៀបចំ​ដំណើរការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក​នេះ ។

ក្នុង​ឱកាស​នោះ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ បាន​ធ្វើការ​ណែនាំ​លើ​ការងារ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​អត្រាកំណែ ការ​បែងចែក​ក្រុម​កំណែ​ជា​ក្រុម​តូច​ៗ ដែល​មាន​ចំនួន​សមាជិក​ច្បាស់លាស់ ការ​ប្រគល់​ឯកសារ ប័ណ្ណ​សម្គាល់ ការ​ណែនាំ​នូវ​ការ​បម្រាម​ក្នុង​ការ​យក​ចូល​នូវ​កាបូប សម្ភារៈ​ផ្សេង​ៗ ពិសេស​ទូរ​សព្ទ​ដៃ​ចូល​ក្នុង​មណ្ឌល​កំណែ​ជា​ដាច់ខាត ។

ក្រសួង​អប់រំ បាន​បន្ត​ថា ការ​យក​ចូល និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​មណ្ឌល​កំណែ​ត្រូវ​ហាមឃាត់ ។ អ្នក​ដែល​អ្នក​ប្រព្រឹត្ត​ល្មើស​គោលការណ៍​ណែនាំ​ណាមួយ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ និង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​ជា​រៀង​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ