រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះ មានរយៈពេលជាង៣ឆ្នាំហើយដែលតារាសម្តែងចូលចិត្តសម្ញែងភាពសិចស៊ីនាង អៀ ម៉េងលិ បានសម្រេចដើរចេញពីអាជីពសិល្បៈរបស់ខ្លួន បន្ទាប់ពីនាងប្រឡូក និងបានចាប់ឈោងភាពល្បីល្បាញនៅក្នុងវិស័យមួយនេះជាង១០ឆ្នាំ ។

ការសម្រេចបញ្ចប់អាជីពសិល្បៈរបស់ខ្លួន ដោយមិនសោកស្តាយនាពេលនេះ ត្រូវបាន អៀ ម៉េងលិ បញ្ជាក់ថា ដោយសារផ្គាប់ចិត្តគូស្នេហ៍ ដ្បិតនាងគិតថា គូស្នេហ៍របស់នាងជាមនុស្សល្អ ខណៈពេលដែលការសម្រេចចិត្តដើរចេញពីសិល្បៈរបស់នាងរយៈពេល៣ឆ្នាំនេះ គឺមិនធ្វើអោយនាងខុសបំណងឡើយ ។

តាមរយៈសំណេរដែលបានសសេរបង្ហោះលើបណ្តាញសង្គម តារាសម្តែងនាង អៀ ម៉េងលិ បានលើកឡើងថា មូលហេតុផ្អាកពីសិល្បៈចុងក្រោយខ្ញុំក៏សម្រេចបញ្ចប់វានៅពេលបានជួបមនុស្សប្រុសម្នាក់ដែលខ្ញុំស្រលាញ់ និងគាត់ស្រលាញ់ខ្ញុំ 😂ការលះបង់របស់ខ្ញុំគឺមិនខុសពិតមែនរយៈពេល3ឆ្នាំនេះមានក្ដីសុខណាស់ ។

នាងថា គាត់ស្រលាញ់យកចិត្តទុកដាក់ខ្ញុំ គោរពអោយតម្លៃខ្ញុំ មិនដែលមើលងាយខ្ញុំទេ ស្រលាញ់ជឿទុកចិត្តខ្ញុំ ស្មោះត្រង់នឹងខ្ញុំ អ្វីដែលខ្ញុំចង់បានគាត់តែផ្ដល់អោយខ្ញុំមិនដែលរអ៊ូទេ ហើយក៏មិនចេះរំលើកទៀត ។

នាងបញ្ជាក់ថា 😂គាត់ជាមនុស្សប្រុសល្អ ៣ឆ្នាំនេះគាត់មិនដែលប្រែប្រួលទេ ឈ្លោះគ្នាប៉ុណ្ណាក៏គាត់មិនដែលសំដីធំតូចនិងចង់ឈ្នះខ្ញុំឡើយ 😂🙏🏻 អរគុណដែលការលះបង់សិល្បៈដែលខ្ញុំតស៊ូ១០ឆ្នាំជាងនេះ លះបង់តាមបងៗបានមើលឃើញតម្លៃរបស់វា សង្ឃឹមថា បងនឹងអោយតម្លៃវារហូតទៅ ។

ដោយឡែក ទន្ទឹមគ្នានេះ អៀ ម៉េងលិ ក៏បានរំលឹកពីប្រវត្តិខ្លះៗពីការចូលសិល្បៈដំបូងថា នឹកឃើញប្រវត្តិខ្លួនឯងដំបូង មិចក៏បានចូលសិល្បៈរយៈពេល១០ឆ្នាំជាង ដោយកាលឆ្នាំ២០១២ កាលនោះខ្ញុំអាយុ១៣-១៤ឆ្នាំ ក្នុងចិត្តស្រលាញ់សិល្បៈណាស់ ក៏សុំម៉ាក់ទៅចុះឈ្មោះចូលសាលាវិចិត្រសិល្បៈខាងរបាំប្រពៃណី នាងខ្ញុំក៏បានចូលរៀនដូចបំណង ។

នាងបន្តថា 🥰ថ្ងៃមួយក៏មានខាងក្រុមហ៊ុនផលិតរឿងស្នើសុំសិស្សស្រីម្នាក់ទៅថតរឿងអប់រំ ពេលនោះគ្រូក៏បានរៀបចំឱ្យសិស្សប្រឡងសម្ដែង ដើម្បីបានចូលទៅថតក្នុងផលិតកម្ម ហើយនាងខ្ញុំក៏បានចូលរួមប្រឡងដែរ ហើយជាលទ្ធផលចេញមក គឺនាងខ្ញុំបានជាប់ទៅថតនៅរឿងអប់រំនោះ ។🥰
នាងបញ្ជាក់ថា តែស្ដាយអ្នកផ្ទះខ្ញុំគ្មានអ្នកណាពេញចិត្តអោយចូលសិល្បៈទេ ព្រោះពេលនោះខ្ញុំនៅក្មេងពេក ពួកគាត់ចង់អោយរៀនចប់សិន 😢តែបំណាច់តែស្រលាញ់ក៏លួចគេចសាលាផង ដាក់ខោអាវទៅផង ដើម្បីទៅថត រហូតដល់អ្នកផ្ទះហាមលេងបានទើបអោយចូលថតដល់សព្វថ្ងៃ ។

បើតាម អៀ ម៉េងលិ ការងាក្ដីស្រលាញ់ខំតាំងពីក្មេងមករយៈពេល១០ឆ្នាំជាងកាលឆ្នាំ ២០១៧ ដល់២០២២ គឺនាងខ្ញុំមានគេស្គាល់ខ្លាំងបំផុត ។ ជាការកត់សម្គាល់ កន្លងមក អៀ ម៉េងលិ បានទទួលស្គាល់ថា គូស្នេហ៍របស់នាងជាមនុស្សប្រចណ្ឌច្រើន ហើយក៏មិនចង់ឱ្យនាងសម្តែងជាមួយតួប្រុសណាម្នាក់ដែរ ជាពិសេស នៅពេលថតឈុតស្និទ្ធស្នាលជាមួយតួប្រុស គឺហាមដាច់ខាតតែម្តង ។ ដើម្បីគាប់ចិត្តគូស្នេហ៍ខ្លួន នាងបានសម្រេចចិត្តឈប់ថតរឿងតែម្តង ភាគច្រើននាងទទួលតែការងារថតស្ពតតែប៉ុណ្ណោះ ។

យ៉ាងណា រហូតមកទល់នាពេលនេះចំណងស្នេហ៍រវាងនាង និងគូស្នេហ៍នៅមិនទាន់លិចចេញនូវពិធីមង្គលការជាផ្លូវការនៅឡើយទេ ក្នុងពេលដែលការពីអំឡុងឆ្នាំ២០២៤ កន្លងទៅតារាស្រីរូបនេះ ក៏ធ្លាប់បង្ហើបពីគម្រោងរៀបចំពិធីភ្ជាប់ពាក្យផងដែរ ៕
ចែករំលែកព័តមាននេះ