តើអ្នកធ្លាប់គិតទេថា ទម្លាប់ងូតទឹកប្រចាំថ្ងៃរបស់អ្នកអាចប៉ះពាល់ដល់សុខភាព0x017d7 ការពិតទៅ ការជ្រើសរើសពេលវេលាងូតទឹកគឺជារឿងសំខាន់ណាស់ ព្រោះការងូតទឹកខុសម៉ោងអាចបង្កជាបញ្ហាសុខភាពដែលអ្នកនឹកស្មានមិនដល់។ ខាងក្រោមនេះគឺជាពេលវេលា ៥ យ៉ាងដែលអ្នកគួរជៀសវាងការងូតទឹក៖
១. កុំងូតទឹកភ្លាមៗក្រោយពេលញ៉ាំបាយ
ការងូតទឹកភ្លាមៗក្រោយពេលបាយ នឹងធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនប្រែប្រួល ដែលអាចរំខានដល់ដំណើរការរំលាយអាហារ។ រាងកាយនឹងបញ្ជូនឈាមទៅកាន់ស្បែកដើម្បីគ្រប់គ្រងសីតុណ្ហភាព ជំនួសឱ្យការបញ្ជូនទៅកាន់ក្រពះពោះវៀន។ នេះអាចបណ្តាលឱ្យឈឺពោះ, ហើមពោះ និងមិនរំលាយអាហារបានល្អ។
២. កុំងូតទឹកពេលបេះដូងលោតញាប់ (ក្រោយហាត់ប្រាណ ឬការងារធ្ងន់)
ការងូតទឹកភ្លាមៗក្រោយពេលហាត់ប្រាណ ឬធ្វើការងារធ្ងន់អាចបង្កគ្រោះថ្នាក់។ នៅពេលបេះដូងកំពុងលោតញាប់ សីតុណ្ហភាពរាងកាយក៏ខ្ពស់។ ការប៉ះនឹងទឹកត្រជាក់អាចធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ ដែលបង្កជាហានិភ័យដល់បេះដូង។ គួររង់ចាំយ៉ាងហោចណាស់ ១០ ទៅ ២០ នាទី ដើម្បីឱ្យរាងកាយត្រឡប់មកធម្មតាវិញសិន។
៣. កុំងូតទឹកនៅពេលអ្នកអស់កម្លាំងខ្លាំង
ពេលអស់កម្លាំង រាងកាយរបស់អ្នកត្រូវការសម្រាក។ ការងូតទឹកនៅពេលនោះអាចធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ ឬសន្លប់បាន ព្រោះវាធ្វើឱ្យចរន្តឈាមរត់ទៅកាន់សាច់ដុំជំនួសឱ្យខួរក្បាល។ យកល្អគួរសម្រាកឱ្យបានគ្រប់គ្រាន់សិន។
៤. កុំងូតទឹកនៅចន្លោះម៉ោង ១១ យប់ ដល់ ៥ ព្រឹក
ការងូតទឹកនៅពេលយប់ជ្រៅអាចបង្កហានិភ័យខ្ពស់ជាពិសេសចំពោះអ្នកដែលមានជំងឺរ៉ាំរ៉ៃ។ សីតុណ្ហភាពត្រជាក់នៃទឹក និងបរិយាកាសពេលយប់អាចធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ ដែលអាចបង្កឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។
៥. កុំងូតទឹកពេលបែកញើសខ្លាំង
ការងូតទឹកពេលដែលរាងកាយកំពុងបែកញើសខ្លាំងអាចធ្វើឱ្យអ្នកផ្តាសាយ ឬក្អក។ ការប្រែប្រួលសីតុណ្ហភាពភ្លាមៗធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ។
ដើម្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរ អ្នកគួរយកចិត្តទុកដាក់លើពេលវេលាងូតទឹកឱ្យបានត្រឹមត្រូវ។ តើអ្នកមានទម្លាប់ងូតទឹកនៅម៉ោងណាដែរ0x017d7
ចែករំលែកព័តមាននេះ