ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​បន្ត ! ជំនន់​ទឹកភ្លៀង​កំពុង​បង្ក​ការ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​បី និង​ប្រជាជន​ជិត​៧០០​គ្រួសារ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៩ ខែសីហា​ដល់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា បណ្តាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​បី និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ជិត​៧០០​គ្រួសារ…

រាជធានីភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៩ ខែសីហា​ដល់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា បណ្តាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​បី និង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ជិត​៧០០​គ្រួសារ ព្រមទាំង​ប៉ះពាល់​ផលដំណាំ​កសិកម្ម​ជិត ២០០​ហិ​កតា ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ខេត្តស្ទឹងត្រែង​បាន​ផ្សាយ​នា​ថ្ងៃរសៀល​នេះ ។

ឯកឧត្តម សុទ្ធ គឹ​ម​កុ​ល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា​ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ចាប់ពី​ថ្ងៃ​ទី​២៩ ខែសីហា ​ដល់​ថ្ងៃ​ទី​១ ខែកញ្ញា​ មក​បង្ក​ឱ្យ​កើត​ជំនន់​ទឹកភ្លៀង​បង្ក​ផល​ប៉ះពាល់​ខេត្ត​ចំនួន​បី ,​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ជិត​៧០០​គ្រួសារ ។

ក្នុង​នេះ ៖ ទី​១.​ខេត្តបាត់ដំបង ប៉ះពាល់​ស្រុក​ចំនួន​មួយ គឺ​ស្រុក​សំឡូត ស្មើនឹង​បួន​ឃុំ , ប៉ះពាល់​ចំនួន​២៦​គ្រួសារ និង​ប៉ះពាល់​ដំណាំ​រួម​ផ្សំ​ចំនួន​១៨.៥ ហិ​កតា ។ ទី​២. ខេត្តសៀមរាប ប៉ះពាល់​ស្រុក​ចំនួន​បួន​ស្មើនឹង​១៣​ឃុំ ,​ប៉ះពាល់​៤១៥ គ្រួសារ និង​ប៉ះពាល់​ផ្ទះ​៤១៥​ខ្នង ។ ចំណែក​ខេត្ត​ទី​៣ ជា​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ គឺ​ខេត្តក្រចេះ ប៉ះពាល់​ពីរ​ស្រុក ស្មើនឹង​២​ឃុំ​, ប៉ះពាល់​ប្រជាពលរដ្ឋ​២២៤​គ្រួសារ​និង ប៉ះពាល់​ដំណាំ​កសិកម្ម​ចំនួន​១៦៩​ហិ​កតា ។

ចំណែក​នៅ​ខេត្ដបាត់ដំបង លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឯកឧត្តម សុខ លូ អភិបាលខេត្ដ​បាត់ដំបង បាន​បញ្ជាក់​ថា កម្ពស់​ទឹកស្ទឹង​សង្កែ​ក្នុង​ក្រុង​បាត់ដំបង​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន តែ​នឹង​ស្រក​ចុះ​វិញ​ឆាប់​ៗ​នេះ​បើ​ផ្នែក​ខាងលើ​មិន​មាន​ភ្លៀង​បន្ថែម ។ សូម​ប្រជាពលរដ្ឋ​នៅ​តាម​ដងស្ទឹង ពិសេស​ស្រុក​ឯក​ភ្នំ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

ដោយឡែក​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចេញផ្សាយ​ដោយ​ក្រសួង​ធនធានទឹក​សម្រាប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ ៖
សម្ពាធ​ទាប​ដែល​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជាណាចក្រ​កម្ពុជា ។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥៖

១-​តំបន់​វាលទំនាប​៖
-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ​/​វិនាទី​។ ខេត្តបន្ទាយមានជ័យ​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប់ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល​តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥០%​។

២-​តំបន់​ខ្ពង់រាប​៖
-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។​ខ្យល់​បក់​មក​ពី​ទិសបស្ចិម និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន​ឧត្ដរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រង់ រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៤៥%​។

៣-​តំបន់​មាត់សមុទ្រ​៖
-​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង​ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥០%​។
-​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ