ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិន​ផ្កាម្លិះ ជីអង្កាម ក្រូចឆ្មារ ជួយ​បំបាត់​ស្ត្រេ​ស និង​គេង​លក់​ស្រួល​ទល់​ភ្លឺ

11 ម៉ោង មុន

តើ​អ្នក​កំពុង​ប្រឈម​នឹង​ភាព​តានតឹង​និង​ស្ត្រេ​ស​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មែន​ទេ? កុំ​បារម្ភ​! ការ​ប្រើប្រាស់​ក្លិនក្រអូប​ពី​ធម្មជាតិ​អាច​ជា​ដំណោះស្រាយ​ដ៏​សាមញ្ញ​និង​មាន​ប្រសិទ្ធភាព​ដើម្បី​បន្ធូរ​អារម្មណ៍​របស់​អ្នក​។ ការ​ស្រូប​ក្លិន​ប្រេង​ក្រអូប​ពី​ធម្មជាតិ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​សរសៃប្រសាទ ជួយ​ឱ្យ​ចិត្តស្ងប់​និង​កាត់​បន្ថយ​ភាព​តានតឹង​។ ខាងក្រោម​នេះ​ជា​ប្រភេទ​ក្លិន​រុក្ខជាតិ ៤ ប្រភេទ​ដែល​អ្នក​អាច​សាកល្បង​៖ ១. ផ្កា​ឡា​វេន​ឌើក្លិន​ផ្កា​ឡា​វេន​ឌើ…

តើ​អ្នក​កំពុង​ប្រឈម​នឹង​ភាព​តានតឹង​និង​ស្ត្រេ​ស​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មែន​ទេ? កុំ​បារម្ភ​! ការ​ប្រើប្រាស់​ក្លិនក្រអូប​ពី​ធម្មជាតិ​អាច​ជា​ដំណោះស្រាយ​ដ៏​សាមញ្ញ​និង​មាន​ប្រសិទ្ធភាព​ដើម្បី​បន្ធូរ​អារម្មណ៍​របស់​អ្នក​។ ការ​ស្រូប​ក្លិន​ប្រេង​ក្រអូប​ពី​ធម្មជាតិ​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​សរសៃប្រសាទ ជួយ​ឱ្យ​ចិត្តស្ងប់​និង​កាត់​បន្ថយ​ភាព​តានតឹង​។

ខាងក្រោម​នេះ​ជា​ប្រភេទ​ក្លិន​រុក្ខជាតិ ៤ ប្រភេទ​ដែល​អ្នក​អាច​សាកល្បង​៖

១. ផ្កា​ឡា​វេន​ឌើ
ក្លិន​ផ្កា​ឡា​វេន​ឌើ គឺ​ល្បីល្បាញ​បំផុត​សម្រាប់​ការ​បន្ធូរ​អារម្មណ៍​។ គ្រាន់តែ​ស្រូប​ក្លិន​វា​បន្តិចបន្តួច ក៏​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​គេង​លក់​ស្រួល​បាន​ដែរ​។ អ្នក​អាច​ប្រើ​ប្រេង​ផ្កា​ឡា​វេន​ឌើ​ដោយ​ដាក់​ក្នុង​ចង្កៀង​អប់​ក្លិន ឬ​លាប​លើកដៃ មុន​ពេល​ចូល​គេង​។

២. ជីរអង្កាម
ក្លិន​ជីរអង្កាម​មាន​លក្ខណៈ​ស្រស់ស្រាយ និង​ត្រជាក់ ដែល​អាច​ជួយ​ជំរុញ​អារម្មណ៍​និង​បង្កើន​ការ​ផ្ដោតអារម្មណ៍​។ នៅ​ពេល​អ្នកមាន​អារម្មណ៍​នឿយហត់ ឬ​តានតឹង ក្លិន​នេះ​អាច​ជួយ​ឱ្យ​ខួរក្បាល​របស់​អ្នក​ភ្ញាក់​ឡើង​វិញ​។ ការ​ហិតក្លិន​ជីរអង្កាម​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺក្បាល​ដែល​បណ្ដាល​មក​ពី​ស្ត្រេ​ស​ផង​ដែរ​។

៣. ក្រូចឆ្មារ
ក្លិន​ក្រូចឆ្មារ​មាន​លក្ខណៈ​ស្រស់ថ្លា និង​ជួយ​ឱ្យ​អារម្មណ៍ល្អ​។ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច និង​ធ្វើ​ឱ្យ​អារម្មណ៍​រីករាយ​ឡើង​វិញ​។ អ្នក​អាច​ប្រើ​ប្រេង​ក្រូចឆ្មារ ឬ​គ្រាន់តែ​ហិតក្លិន​សំបក​ក្រូចឆ្មារ​ស្រស់​ក៏​បាន​។

៤. ផ្កាម្លិះ
ផ្កាម្លិះ​មិន​ត្រឹមតែ​មាន​ក្លិនក្រអូប​គួរ​ឱ្យ​ចង់​ហិត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្ងប់​និង​បន្ធូរ​អារម្មណ៍​តានតឹង​ផង​ដែរ​។ ក្លិន​ផ្កាម្លិះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​យូរ​មក​ហើយ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដំណេក និង​កាត់​បន្ថយ​ការ​ថប់​បារម្ភ​។

ចំណាំ​៖ ការ​ហិតក្លិន​ទាំងនេះ​គ្រាន់តែ​ជា​ជំនួយ​មួយ​ផ្នែក​ប៉ុណ្ណោះ​។ ដើម្បី​ទទួល​បាន​សុខភាព​ផ្លូវ​ចិត្តល្អ លោក​អ្នក​គួរតែ​អនុវត្ត​ការ​ហាត់ប្រាណ ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ និង​ការ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ